អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ newsday កាលពីពេលថ្មីៗកន្លងទៅនេះថា ក្មេងប្រុសម្នាក់ ដែលពិការដងខ្លួនទាំងមូល ក៏អាចសិក្សាបានដូចក្មេងៗដ៏ទៃទៀតដែរ ខណៈដែលគេមានម៉ាស៊ីនស្វ័យប្រវត្ដិ ដែលអាចចាប់យកនូវរាល់ពត៌មាន ដែលលោកគ្រូ អ្នកគ្រូរបស់គេ និយាយនៅក្នុងថ្នាក់រៀន។

width=456

រូបភាពក្មេងប្រុសពិការត្រូវបានថតតាមម៉ាស៊ីន Robotប្រភពខាងលើបានអោយដឹងថា ក្មេងប្រុសដែលមានសំណាងអាចរៀនដូចកុមារដ៏ទៃនោះ គឺមានឈោះថា Devon Carrow មានអាយុ ៧ឆ្នាំ រស់ក្នុងតំបន់ Nashua រដ្ឋ New Hampshire សហរដ្ឋអាមេរិក។ តាមការអោយដឹងពីម្ដាយក្មេងប្រុសនោះ គឺនាង Vira Gelarones បានអោយដឹងថា កាល Devon មានអាយុ ៤​ឆ្នាំ គេបានពុលអាហារម៉្យាង ដែលរហូតដល់ពេលនេះ គេនៅមានសភាពទន់ដៃ ជើង និងដងខ្លូននៅឡើយ។

width=456

នាង Vira បានបន្ដថា ដោយសារកូនគាត់ចង់ដឹង ចង់ចេះ ចង់រៀន ហើយតែងតែសុំនាងទៅសាលារៀនរាល់ថ្ងៃ តែនាងដោយដឹងថា កូនប្រុសរបស់នាង​ មិនអាចអង្គុយជាប់នឹងកន្លែងដូចក្មេងដ៏ទៃនោះទេ ដូច្នេះនាងក៏សម្រេចចិត្ដទិញម៉ាស៊ីន Robot នេះក្នុងតំម្លៃ ៦,០០០ដុល្លារ។ គួរបញ្ចាក់ផងដែរថា ម៉ាស៊ីន Robot ដែលអាចចាប់យករាល់ពត៌មានពីសាលារៀនបាននោះ គឺមានឈ្មោះថា NH ឬត្រូវបានគេដាក់ឈ្មោះថា “VGo Communications” ។

ដោយ៖ រក្សា ប្រភព៖ carbonated