Matthew Jarvis ខ្សែបំរើរបស់ក្រុម West Ham បានក្លាយជាបុរសទី ៣ បន្ទាប់ពី David Beckhamនិង Freddie Ljungberg ដែលបានថតរូបដាក់ទស្សនាវត្ដីខ្ទើយ Attitude របស់អង់គ្លេស។តារាបាល់ទាត់រូបនេះមានប្រពន្ធ និងកូន ២ រូបប៉ុន្តែគេបានប្រាប់ថា គេមិនស្អប់ខ្ពើម ឬរើសអើងនូវមនុស្សភេទទី ៣ នោះទេនេះហើយជាហេតុដែលគេព្រមថតរូបដាក់លើក្របទស្សនាវត្តីខ្ទើយនេះ។ខ្ញុំរកឃើញថាមនុស្សភេទទី ៣ នៅតាមផ្លូវជាច្រើនដែលខ្ញុំធ្លាប់បានជួបសុទ្ធសឹងតែជាមនុស្សធម្មតាដូចគេដូចឯង ហើយគ្មានអ្វីគួរឱ្យបារម្ភ និងស្អប់ខ្ពើមនោះទេ Jarvis បានប្រាប់។ លោកក៏បានបន្តផងដែរថា វាពិតជាគួរឱ្យសោកស្ដាយណាស់នៅពេលដែលលោកបានក្រលេកទៅមើលអតីតកាលក្នុងឆ្នាំ ១៩៩០ ដែល Justin Fashanu បានធ្វើអត្ថឃាតដោយសារតែសាធារណៈជនរិះគន់ថាគេគឺជាមនុស្សប្រភេទស្រលាញ់ភេទដូចគ្នា៕

/

ដោយ៖ ម៉ូកាប្រភពពី៖ K14