ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស huffingtonpost ដែលទើបតែបានចេញផ្សាយ កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសម្នាក់នៅសុខៗ ស្រាប់តែបានរកឃើញកូនកាំបិតតូច លេចចេញពីស្នាមរបួសក្រោយខ្នងរបស់លោកបន្ទាប់ពីគាត់ត្រូវបានគេចាក់អោយមានរបួសនៅត្រង់នេះ កាលពីអំឡុង ៣ ឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា បុរសម្នាក់នេះ មានឈ្មោះថា Billy McNeely វ័យ ៣២ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងប្រទេសកាណាដា ។ លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបន្ថែមអោយដឹងផងដែរថា លោក Billy ធ្លាប់មានជម្លោះវាយតប់គ្នា កាលពីអំឡុង ៣ ឆ្នាំមុន ស្របពេលដែលមកទល់នឹងពេលនេះ លោកនៅតែបន្តមានអារម្មណ៍ មិនសូវស្រួលទាក់ទិននឹងមុខរបួសរបស់លោក ដែលត្រូវបានចាក់កាលពីពេលកន្លងទៅ ខណៈពេលដែលការថត X-rays មិនត្រូវបានធ្វើឡើងនោះទេ។

ដោយឡែក មកទល់នឹងពេលនេះ លោក Billy បានដាក់ពាក្យចោទប្តឹង នាយកដ្ឋានសុខភាព ពីបទមិនមានការយកចិត្តទុកដាក់ខ្ពស់ បន្ទាប់ពីបានរកឃើញផ្នែកនៃចុងកូនកាំបិទក្នុងស្នាមរបួស ដែលត្រូវបានចាក់កាលពី ៣ ឆ្នាំមុន៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ huffingtonpost