ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសថ្លង់ម្នាក់ត្រូវបានរកអោយឃើញថា រងរបួសជាទម្ងន់ បន្ទាប់ពីមានការវាយប្រហារពីសំណាក់បុរសម្នាក់ផ្សេងទៀត ដែលគាត់បានយល់ថា ភាសាកាយវិការរបស់ជនរងគ្រោះរូបនោះឈ្លើយសំរាប់គាត់។
លោក Terrance Ervin Daniels ដែលជាជនរងគ្រោះ ស្ថិតនៅក្នុងស្ថានភាពធ្ងន់នៅឡើយ
លើសពីនេះទៅទៀត បើយោងតាមសម្តីមន្រី្តផ្លូវការមកពីរដ្ឋ North Carolina សហរដ្ឋអាមេរិកបានបញ្ជាក់អោយដឹងថា បុរសដែលជាជនរងគ្រោះរូបនោះ មានឈ្មោះថា Terrance Ervin Daniels វ័យ ៤៥ ឆ្នាំ ត្រូវបានជនដៃដល់ ដែលមានកាយសប្បទាគ្រប់គ្រាន់ បើកការវាយប្រហារមកលើគាត់ ដោយចាក់នឹងកាំបិតជាច្រើនដង ខណៈពេលដែលគេបានគិតថា ភាសាកាយវិការដែលជនរងគ្រោះកំពុងប្រើជាមួយនឹងមនុស្សថ្លង់ដូចគ្នានោះ គឺវាឈ្លើយ។
ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ក្រុមមន្រ្តីប៉ូលីស ដោយធ្វើការចាប់ឃាត់ខ្លួនជនដៃដល់ ឈ្មោះ Robert Jarell Neal វ័យ ២២ ឆ្នាំរង់ចាំការកាត់ទោសទៅតាមផ្លូវច្បាប់ប្រទេសនេះស្របពេលដែលវាយប្រហារទៅលើមនុស្សមិនមានកាយសប្បទាគ្រប់គ្រាន់ រីឯលោក Danielsស្ថិតនៅក្នុងស្ថានភាពរបួសធ្ងន់នៅឡើយ ខណៈពេលដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យUNC Hospital ៕
ដោយ ៖ រិទ្ធីប្រភព ៖ Happening