យោបល់ជាច្រើនគិតថា អ្នកគួរតែទិញកំពូលស្មាតហ្វូនដែលបានចេញលក់កាលពីឆ្នាំទៅ ជំនួសឱ្យស្មាតហ្វូនលំដាប់មធ្យមរបស់ឆ្នាំនេះ។ នេះគឺជាយោបល់ល្អដែលអ្នកគួរយកមកពិចារណា មុនពេលសម្រេចចិត្តទិញស្មាតហ្វូនដទៃ។

បណ្ដាឧបករណ៍ដែលត្រូវបានគេចាត់ទុកជាកំពូលផលិតផល គឺតែងតែមានមាន វណ្ណៈ ខ្ពស់ជាង បើប្រៀបធៀបជាមួយនឹងឧបករណ៍លំដាប់មធ្យម។កំពូលស្មាតហ្វូន ក៏តែងមានតម្លៃយូរអង្វែងក្នុងការប្រើប្រាស់ ពោលគឺចាប់ពី ២ទៅ ៣ឆ្នាំ បច្ចេកវិទ្យារបស់វា មិនទាន់ហួសសម័យនោះទេ ព្រោះថា អ្វីដែលល្អដល់កម្រិតកំពូលហើយនោះ គេពិបាកនឹងបោះបង់ និងពិបាកធ្វើឱ្យល្អលើសពីនេះ។

ក្រៅពីនេះ កំពូលស្មាតហ្វូន នឹងត្រូវបានគេទម្លាក់តម្លៃជាបន្តបន្ទាប់ ដើម្បីជម្រុញការលក់ចេញ សម្រាប់បើកផ្លូវឱ្យផលិតផលថ្មី។ ចំណែកបណ្ដាស្មាតហ្វូនកម្រិតមធ្យម បើទោះត្រូវបានផលិតឡើងថ្មីៗ ក៏មិនមានអ្វីដែលខ្លាំងជាងកំពូលស្មាតហ្វូនចាស់នោះដែរ។

ដូច្នេះ បើសិនអ្នកកំពុងស្វែងរកទិញស្មាតហ្វូននៅពេលនេះ អ្នកគួរតែពិចារណាទៅលើកំពូលស្មាតហ្វូនដែលបានចេញលក់កាលពីឆ្នាំមុន ដែលរួមមានដូចតទៅ​ ៖

iPhone 5S

/

បើទោះជាបានចេញលក់កាលពី ២ឆ្នាំមុន ប៉ុន្តែ ស្មាតហ្វូននេះ​នៅតែជាទីចាប់អារម្មណ៍ក្នុងទីផ្សារនាបច្ចុប្បន្ន។ នេះ មិនទាន់និយាយដល់តម្លៃទាបរបស់វា។ អ្នកខ្លះគិតថា អេក្រង់ ៤អ៊ិន្ឈ៍ លែងជាទីសមស្រប តែ ចំពោះអ្នកចូលចិត្តផលិតផល Apple នៅតែចាត់ទុកថា iPhone 5S មានរូបរាងស្រស់ស្អាត និងបង្ហាញនូវភាពល្អប្រណិតរបស់ Apple។

បច្ចុប្បន្ន តម្លៃពិតរបស់ស្មាតហ្វូននេះ ប្រហែល ៤៥០ដុល្លារអាមេរិក សម្រាប់កំណែអង្គចងចាំ 16GB។

LG G3

/

LG G3 គឺជាស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនដែលមានអេក្រង់រីសូលូសឹន 2K។ មកដល់បច្ចុប្បន្ន ដូចមិនទាន់មានស្មាតហ្វូនថ្មី លំដាប់មធ្យមណាមួយ មានម៉ាស៊ីនខ្លាំងក្លា អេក្រង់ស្អាត ដូចកំពូលស្មាតហ្វូន​របស់ LG ដែលបានបង្ហាញខ្លួន កាលពីឆ្នាំ ២០១៤ នេះ នៅឡើយ។

នៅលើគេហទំព័រនៃហាងលក់ទូរសព្ទមួយចំនួន ក្នុងប្រទេសកម្ពុជា ស្មាតហ្វូន LG G3 ត្រូវបានដាក់លក់ ក្នុងតម្លៃប្រហែល ៥១៩ដុល្លារអាមេរិក។

ប៉ុន្តែ ដើម្បីចំណាយតិចជាងនេះ តែបានរបស់ល្អមិនចាញ់ LG G3 ប៉ុន្មាន អ្នកអាចរកទិញ LG G3 Stylus តម្លៃ ២៧៥ដុល្លារ ឬ G3 Beat តម្លៃ ២៩៩ដុល្លារ។

Samsung Galaxy S5

/

ស្មាតហ្វូនឆ្នាំ ២០១៤ នេះ ពិតជាសមស្រប ចំពោះអ្នកដែលមិនមានប្រាក់ខែច្រើន ប៉ុន្តែ បានស្មាតហ្វូនដែលមានម៉ាស៊ីនខ្លាំងក្លា អេក្រង់ស្អាត និងកាមេរ៉ាគុណភាពខ្ពស់។ អ្វីដែលពិសេស គឺថា Samsung Galaxy S5 មានសមត្ថភាពទប់ទល់នឹងការជ្រាបទឹក និងធូលី បានយ៉ាងល្អ។

Sony Xperia Z3 Compact

/

Sony Xperia Z3 Compact ត្រូវបានវាយតម្លៃខ្ពស់ ដោយសារម៉ាស៊ីនខ្លាំងក្លារបស់វា រួមមានឈីប Snapdragon 801 4core កាមេរ៉ា 20.7 MP រួមទាំងបច្ចេកវិទ្យាប្រឆាំងការជ្រាបទឹក ប្រហាក់ប្រហែល Xperia Z3។

Samsung Galaxy Note 3

/

ម្រាប់អ្នកគាំទ្រផលិតផល Samsung ស្រឡាយ Note នោះគេ ប្រាកដជាគិតដល់ Samsung Galaxy Note 3 ថ្វីបើវាត្រូវបានដាក់លក់ កាលពី ២ឆ្នាំមុន។

Samsung Galaxy Note 3 គឺជាស្មាតហ្វូនដំបូងគេក្នុងលោក ដែលបំពាក់ RAM 3GB និងអេក្រង់ 5.7 inches Full HD។

បណ្ដាស្មាតហ្វូនខាងលើ សុទ្ធតែមានចំនុចខ្លាំងក្លារបស់ខ្លួន រួមនឹងតម្លៃទាបសមរម្យ។ បើទោះផលិតផលខ្លះ​ អស់ពីឃ្លាំង តែអ្នកក៏អាចរកទិញបាននៅតាមហាងនានាក្នុងទីផ្សារ ឬទិញពីអ្នកដែលចង់ប្ដូរទូរសព្ទដែលអ្នកទុកចិត្ត៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Tech/Hakse