MV បទ “IDOL” របស់ក្រុម BTS’s មានអ្នកចូលមើលរហូតជាង ៧០០ លានវ្យូ នៅលើបណ្ដាញយូធូប ។

/

គិតត្រឹមថ្ងៃទី ១៦ ខែកក្កដា វេលាម៉ោង ១១.៤៥ នាទីម៉ោងនៅប្រទេសកូរ៉េ វីដេអូចម្រៀងរបស់ក្រុម BTS ដែលមានចំណងជើងថា “IDOL” បានលោតដល់ជាង ៧០០ លានវ្យូ នៅបណ្ដាញយូធូប ដែលធ្វើឱ្យវីដេអូចម្រៀងរបស់ក្រុមនេះ ឈានដល់លំដាប់កំពូលតាមពីក្រោយបទចម្រៀង “DNA,” “Boy With Luv,” និង “Fake Love.”។

/

វីដេអូចម្រៀង ដែលមានចំណងជើងថា “IDOL” ត្រូវបានចេញជាផ្លូវការ នៅថ្ងៃ ២៤ ខែសីហា ឆ្នាំ ២០១៨ មានន័យថា វាត្រូវប្រើពេល ១ឆ្នាំ ១០ ខែ និង ២១ ថ្ងៃដើម្បីវីដេអូចម្រៀងនេះ ឈានដល់ដំដាប់កំពូលបែបនេះ ។

សូមអបអរសាទរចំពោះក្រុម BTS!

សូមទស្សនាវីដេអូចម្រៀងបទ “IDOL” នៅក្នុងខាងក្រោមទាំងអស់គ្នា ៖

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ soompi