សត្វចម្លែកមួយដែលត្រូវបានគេសង្ស័យថាជានាគ ត្រូវគេថតបាននៅពេលវាហោះហើរនៅលើជួរភ្នំមួយរបស់ចិន។ វីដេអូបង្ហាញអំពីសត្វចម្លែកនេះបានបង្កការភ្ញាក់ផ្អើលនៅលើអ៊ីនធឺរណែត ដោយអ្នកខ្លះថាពិត អ្នកខ្លះថាមិនពិត។

/

វីដេអូដែលមានរយៈពេល៥នាទី មានចំណងជើងថា “នាគត្រូវគេប្រទះឃើញនៅប្រទេសចិន” ដែលបង្ហោះដោយគណនី ApexTV នៅលើ Youtube នេះ បង្ហាញអំពីសត្វចម្លែកដ៏ធំមួយដែលត្រូវបានគេឃើញកំពុងហោះហើរឆ្លងកាត់ជួរភ្នំមួយដែលត្រូវបានគេជឿថា នៅក្បែរព្រំដែនចិន និងឡាវ។

ApexTV សរសេរអំពីវីដេអូនេះថា “បុរសជនជាតិចិនម្នាក់បានថតបានសត្វចម្លែកដ៏ធំនេះ ដែលត្រូវបានប្រទះឃើញនៅក្បែរព្រំដែនឡាវ។ មានការយល់ឃើញជាច្រើន បានកើតឡើង ខណៈដែលមនុស្សមួយចំនួនអះអាងថានេះគឺជាសត្វនាគ ចំណែកអ្នកខ្លះនិយាយថា រូបភាពនេះបង្ហាញអំពីសត្វ pterodactyl (ដែលបានផុតពូជកាលពី៦៦លានឆ្នាំមុន) នៅតែមាន។ តើនេះគឺជានាគ ឬមួយជា pterodactyl ”។

/

វីដេអូនេះបានទាក់ទាញមនុស្សចូលមើលរាប់សែននាក់ និងមានមតិជាច្រើនផងដែរ។ មនុស្សជាច្រើនបានសង្ស័យអំពីការពិតរបស់វីដេអូននេះ។

មនុស្សមួយចំនួនអះអាងថា នេះគឺជាវីដេអូក្លែងក្លាយ។ ចំណែកអ្នកខ្លះយល់ថា “សត្វនាគ” នេះ អាចជាយន្តហោះគ្មានមនុស្សបើក។

អ្នកលេងអ៊ីនធឺរណែតឈ្មោះ s6ef4enko បានសរសេរថា “ខ្ញុំបានអានអត្ថបទមួយចំនួននិយាយអំពីវិធីដែលអ្នកវិទ្យាសាស្ដ្រ និងវិស្វកររកឃើញចលនាធម្មជាតិ និងចលនារបស់សត្វ ដូច្នេះ ពួកគេអាចធ្វើឡើងនៅលើកុំព្យូទ័រ”។

ប្រែសម្រួល ៖ តារាប្រភព ៖ Youtube/RT