ព័ត៌មានអន្តរជាតិ ៖ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាតត្រា បានចេញមកមុខបកស្រាយបដិសេធទាក់ទិននឹងពាក្យចចាមអារ៉ាម ដោយលោកបានសរសេរជាលាយលក្ខ័អក្សរនៅលើទំព័រ Twitter របស់ខ្លួនថា លោកមិនបានស្លាប់បង់ជីវិតអ្វីនោះទេ បន្ទាប់ពីមានការសាយភាយពាក្យចចាមអារ៉ាមទាំងនេះ នៅលើប្រព័ន្ធអ៊ីនធើណេត ថាលោកបានស្លាប់ ក្នុងអំឡុងពេលធ្វើដំណើរវិលមក ឈៀងម៉ៃ ស្របពេលដែលជួបឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍នៅឯ Dubai នេះបើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយ ដោយ ទំព័រសារព័ត៌មានបរទេស bangkokpost ។
គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ មានពាក្យចចាមអារ៉ាមជាច្រើនត្រូវបានលើកឡើងនៅតាមបណ្តាញទំព័រសារព័ត៌មានបរទេស មួយចំនួនថាលោកថាក់ស៊ីន បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីតៃកុងឡានរបស់គាត់ បានរើឡើងនូវជម្ងឺបេះដូងភ្លាមៗ បណ្តាលអោយរថយន្តដែលមានល្បឿនលឿន បើកនៅលើផ្លូវហាយវេ នាទីក្រុង Dubai ក្រឡាប់ផ្ងាជើង បន្ទាប់ពីបាត់បង់ម្ចាស់ការនឹងបានបណ្តាលអោយលោកអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន បានស្លាប់បាត់បង់ជីវិត។

តែបន្ទាប់ពីមានការចេញមុខស្រាយបំភ្លឺនៅលើទំព័រ Twitter នូវអ្វីដែលបាននិយាយតៗគ្នាខាងលើនេះវាមិនមែនជារឿងពិតប្រាកដនោះទេ ពោលវាគ្រាន់តែជាការលើកឡើងលេង ក្នុងឧកាសថ្ងៃApril's Fool Day តែប៉ុណ្ណោះ។ Today is April 1, or April's Fool Day, and it is normal that people joke around for fun. ។
លើសពីនេះទៅទៀត ដើម្បីបញ្ជាក់អះអាងថា រាល់ពាក្យចចាមអារ៉ាមខាងលើមិនមែនជាការពិតនោះ កូនប្រុសលោកថាក់ស៊ីន ឈ្មោះ Panthongtae Oak Shinawatra បានបញ្ជាក់យ៉ាងច្បាស់នៅលើទំព័រហ្វេសប៊ុកថា វាគ្រាន់តែជាការប្រឌិតឡើងតែប៉ុណ្ណោះ ស្របពេលដែលរូបលោក ថាក់ស៊ីន ឈរលើជណ្តើរយន្ត នាអាកាសយានដ្ឋានសុវណ្ណភូមិ បន្ទាប់ពីធ្វើដំណើរមកដល់ ឈៀងម៉ៃ ពីទីក្រុង Dubai ក៏ត្រូវបានបង្ហោះពីសំណាក់កូនប្រុសរូបនេះផងដែរ៕
ដោយ ៖ រិទ្ធីប្រភព ៖ bangkokpost