ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំ កាលពីថ្ងៃសៅរ៍ធ្លាប់បានចេញអត្ថបទផ្សាយរួចមកហើយ ស្តីអំពី សោកនាដកម្មលាន់ដូចរន្ទះ ផ្ទុះឡានផ្ទុកកាំជ្រួច ផ្តាច់សង្ខារមនុស្ស យ៉ាងហោច ១១ នាក់ ដោយឡែក នាពេលនេះ បើយោងតាមទំព័រសារព័ត៌មានបរទេស CNNបានចេញផ្សាយបន្ថែមអោយដឹងថា មកទល់នឹងពេលនេះ ជនរងគ្រោះបានកើតឡើងដល់១៦នាក់ហើយ ស្រពពេលដែល ១៥០ នាក់ផ្សេងទៀត បានរងរបួស។

ករណីឧបទ្ទេវហេតុខាងលើនេះ បានកើតឡើងកាលពីថ្ងៃសុក្រកន្លងទៅ ពោលគឺភាគកណ្តាលទីក្រុងម៉ិចស៊ិក ក៏ព្រោះតែកាំជ្រួចបាញ់ខុសគោលដៅមួយ បានរេមកបាញ់ចំឡានដែលផ្ទុកទឹកដោយកាំជ្រួចមួយនេះ ហើយក៏បានផ្ទុះឆេះតែម្តង។
ដោយឡែក ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ច ដោយបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បីធ្វើការសង្គ្រោះជាបន្ទាន់៕