អន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា តារាសម្តែងស្រីវ័យក្មេង នាង Song Wenfei ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ នៅឯផ្ទះរបស់នាង ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Guangzhou ប្រទេសចិន ស្របពេលដែលនាងមានវ័យទើបតែ ២៧ ឆ្នាំ ហើយបើនិយាយពីមូលហេតុពិតនៃការស្លាប់បាត់បង់ជីវិតរបស់នាងនោះគឺ មកពីការវាយលុកពីសំណាក់ជម្ងឺមហារីស្បូន។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលគូសបញ្ជាក់បន្ថែមអោយដឹងថា នាង Song Wenfei ត្រូវបានណែនាំដោយក្រុមវេជ្ជបណ្ឌិតអោយធ្វើការវះកាត់កាលពីពេលកន្លងទៅ តែនាងបានបដិសេធ បន្ទាប់ពីមានការទទួលព្យាបាលក្នុងមួយរយៈពេលខ្លី រួចនាងក៏វិលចូលបំរើការងារជាធម្មតាវិញ។

ដោយឡែក មកទល់នឹងពេលនេះ បន្ទាប់ពីការស្លាប់បាត់បង់ជីវិត ទៅលើសិល្បការិនីរូបនេះបើយោងតាមអ្នកសិក្សាស្រាវជ្រាវប្រទេសចិន បានអោយដឹងថា​ អត្រានៃការកើតមានជម្ងឺមហារីកប្រភេទនេះ មានការកើនឡើងគួរអោយកត់សំគាល់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ហើយបើនិយាយពីជម្ងឺមហារីកស្បូននេះ ត្រូវបានរកអោយឃើញថា ភាគច្រើនកើតទៅលើស្រ្តីដែលមានវ័យចន្លោះពី ៥០ ទៅ ៦០ ឆ្នាំ។ ដូច្នេះ រាល់មិត្តនារីៗ ត្រូវបា្រកដអោយបានថាបានជួបវេជ្ជបណ្ឌិតអោយបានជាទៀតទាត់ តាមដែលអាចធ្វើទៅបាន៕

ដោយ ៖ ពិសីប្រភព ៖ អាស៊ីវ័ន