ម៉ូតូ Yamaha MT-09 ស៊េរីថ្មី ឆ្នាំ២០១៤ គឺជាប្រភេទធំបែបស្ពត ដ៏ស្រស់សង្ហា ដែលមានរូបរាងទាក់ទាញបំផុត សំរាប់មិត្តយុវវ័យ សម័យថ្មី ដែលកំពុងតែមានការពេញនិយមយ៉ាងខ្លាំងចំពោះម៉ូតូធំ។
ម៉ូតូ Yamaha MT-09 ស៊េរីថ្មីឆ្នាំ២០១៤ ត្រូវបានរចនាម៉ូដ និងតុបតែង យ៉ាងល្អឥតខ្ចោះ ជាមួយនឹងរូបរាងថ្មី រចនាម៉ូដអំពូលបំភ្លឺផ្លូវ ខាងមុខថ្មី ប្លែក កញ្ចក់ថ្លា អាចបំភ្លឺផ្លូវបានច្បាស់ល្អនៅពេលរាត្រី។ជាពិសេស ម៉ូតូ Yamaha MT-09 ស៊េរីថ្មី ឆ្នាំ២០១៤ ដ៏ស្រស់ស្អាតនេះ បានបំពាក់ជាមួយនឹងបំពង់ផ្សែងស៊ីមាំង នៅខាងក្រោមម៉ាស៊ីន បំពាក់សំបកកង់ស្ពត ដ៏ក្រាស់ស្វិត ធន់មាំ អាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ដោយមានប្រព័ន្ធធុងទឹកត្រជាក់ការពារម៉ាស៊ីន មិនឱ្យក្តៅខ្លាំង។
អ្វីដែលកាន់តែពិសេសនោះ គឺម៉ូតូ Yamaha MT-09 ស៊េរីថ្មី ឆ្នាំ២០១៤ មានម៉ាស៊ីន ៣ មានកម្លាំង៨៤៧សេសេ អាចផ្ទុកសំាងបាន ១៤លីត្រ និង មានចំណុះប្រេងម៉ាស៊ីន ៣,៤លីត្រ។ ចំពោះតម្លៃមិនទាន់បង្ហាញជាផ្លូវការនៅឡើយនោះទេ៕
សូមទស្សនា រូបភាព ខាងក្រោម






ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed