កូរ៉េខាងជើង ៖ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលទើបតែបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស    CNN  កាលពីវេលាល្ងាចម្សិលមិញនេះ  បានគូសបញ្ជាក់អោយដឹងថា កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ កូរ៉េខាងជើង បានធ្វើការសាកល្បងបាញ់ម៉ីស៊ីល ក្នុងរយៈចម្ងាយខ្លី ជាលើកទី ៤ របស់ខ្លួន ចូលទៅក្នុងសមុទ្រជប៉ុន (Sea ofJapan) ។

width=433

លើសពីនេះ     ​ប្រភពសារព័ត៌មានដដែល​ បានបញ្ជាក់បន្ថែមផងដែរថា  កាលពីថ្ងៃសៅរ៍កន្លងទៅ  កូរ៉េខាងជើង  បានបាញ់សាកល្បងម៉ីស៊ីល  ៣  ក្នុងរយៈចម្ងាយខ្លី ចូលទៅក្នុងសមុទ្រ​ភាគខាងកើត នៃឧបទ្វីបកូរ៉េ។

យ៉ាងណាមិញ   បើយោងតាមសម្តីមន្ត្រីយោធា  អោយដឹងថា ការបាញ់សាកល្បងម៉ីស៊ីលក្នុងរយៈចម្ងាយខ្លី ចូលទៅក្នុងសមុទ្រលើកនេះ គឺវាមានចម្ងាយសមល្មមពីដែនទឹករបស់កូរ៉េខាងត្បូង។

width=430

ទន្ទឹមនឹងនេះ បើយោងតាមប្រភពសារព័ត៌មាន Yonhap បញ្ជាក់ថា កូរ៉េខាងត្បូងក៏កំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់   ទៅលើសកម្មភាពមិនប្រក្រតីណាមួយរបស់កូរ៉េខាងជើង ដោយមានការរក្សាបាននូវកម្រិតខ្ពស់ នៃការត្រៀមខ្លួនក្នុងការដោះស្រាយទៅនឹងស្ថានការណ៍ប្រឈមណាមួយ ដែលអាចកើតឡើងជាយថាហេតុ។

width=427

គួររំឭកផងដែរថា បើយោងតាមសមាគមត្រួតពិនិត្យសព្វាវុធសហរដ្ឋអាមេរិកArms Con-trol Association ការបាញ់ម៉ីស៊ីលក្នុងរយៈចម្ងាយខ្លី ត្រូវបានចាត់ និងកំណត់ជាទូទៅថាមានរយៈចម្ងាយតិចជាង ១០០០ គីឡូម៉ែត្រ។ គួរបញ្ជាក់ផងដែរថា ស្ថានការណ៍នៅឧបទ្វីបកូរ៉េ បានធូរស្រាលបន្តិច ក្នុងរយៈពេលមួយខែចុងក្រោយនេះបន្ទាប់ពីមានការគំរាមគំហែងកាលពីពេលកន្លងទៅ ដែលអាចនឹងកើតមានឡើងនូវសង្រ្គាមក៏ថាបាន៕

ដោយ ៖ រិទ្ធីប្រភព ៖ cnn