រូបភាព និងព័ត៌មានស្តីពី Galaxy S Relay 4G ជាមួយប៊ូតុងចុច QWERTY ហូតចំហៀងត្រូវបានលេចចេញនៅលើគេហទំព័ររបស់ Samsung ប៉ុន្តែត្រូវបានលុបចេញវិញយ៉ាងឆាប់រហ័ស។

ស្ថិតក្នុងស៊េរី Galaxy S ប៉ុន្តែម៉ូដែល Relay 4G ត្រូវបានរចនាម៉ូដផ្សេងពីគេច្រើន បើប្រៀបនឹងម៉ូដែលដើម Galaxy S I9000 ក៏ដូចជាគំរូ Galaxy S Vibrant របស់ T-Mobile។ ផ្នែកខាងមុខនៃទូរស័ព្ទមានអេក្រង់ទំហំ 4 inch ជាមួយនឹងប៊ូតុងរឹង Home មួយ និងប៊ូតុង Touchscreen ពីរនៅអមសងខាង, ផ្នែកខាងលើមានបំពាក់កាមេរ៉ាសំរាប់ video call។ ផលិតផលនេះរចនាមានរាងមូលជាមួយសំបកក្រោយធ្វើពីជ័រ ហើយគ្រើមៗ។

ចំនុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនៃទូរស័ព្ទនេះ គឺមានប៊ូតុង QWERTY ប្រាំជួរហូតនៅចំហៀងជាមួយប៊ូតុងចុចធំៗ ហើយទូលាយ។ មិនមានបង្ហាញព័ត៌មានស្តីពីរូបសណ្ឋាននៃម៉ូដែលនេះឡើយប៉ុន្តែលទ្ធភាព Galaxy S Relay 4G អាចនឹងប្រើ Chip Single Core ល្បឿន 1,5 GHz, camera 5 MPដូចនឹងបណ្តាម៉ូដែលផ្សេងៗទៀតនៃស៊េរី Galaxy S។ Tmonews បានឲ្យដឹងថា Relay 4G គឺពិតជាGalaxy S Blaze Q សំរាប់ប្រើជាមួយ T-Mobile ដែលនឹងជិតធ្វើការបង្ហាញខ្លួនឆាប់ៗនេះ៕

/

width=453

width=455

Samsung Galaxy S Relay 4G

 

ដោយ៖ សិលាប្រភព៖ VE