កាសែត Bloomberg បានបញ្ជាក់ឲ្យដឹងថា Apple កំពុងតែធ្វើការពិសោធសាកល្បង នូវការរចនាម៉ូតមួយចំនួន នៃគំរូ iPhone ជំនាន់ថ្មី ដែលក្នុងនោះមានទាំងគំរូរចនាម៉ូត ដែលមានបំពាក់នូវអេក្រង់កោង ថែមទៀតផង។
វាមានដល់ទៅពីរម៉ូដែលជាមួយនឹង អេក្រង់ទំហំធំ ប្រហែលចាប់ពី 4,7 inch ដល់ 5,5 inch ព្រមទាំងមានបន្ទះកញ្ចក់កោងចុះតាមគែមទាំងសងខាងនៃស្មាតហ្វូន ថែមទៀតផង នេះបើតាមការរៀបរាប់ឲ្យដឹងរបស់ Bloomberg។ អេក្រង់ទំហំ 5,5 inch គឺជាទំហំអេក្រង់ធំស្មើទៅនឹង Galaxy Note II របស់ Samsung។

គំរូ Concept មួយនៃ iPhone អេក្រង់កោង
បណ្តាឧបករណ៍ថ្មីនេះ កំពុងតែស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍ និងនៅមិនទាន់បានបញ្ចប់នៅឡើយទេ ប៉ុន្តែវានឹងរួចរាល់ទាន់ពេល ក្នុងការបង្ហាញខ្លួននៅខែកញ្ញា ឆ្នាំ ២០១៤ ខាងមុខនេះ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖
- Sony និយាយពីកាលវិភាគ Update Android 4.3 និង 4.4 ដល់ឧបករណ៍ Xperia របស់ខ្លួន- មិត្តភក្តិក្លាយជាស្នេហា ចុងក្រោយស្នេហាក្លាយជាអ្វីទៅ?- ដឹងទេថា iPad Air ស្រាលយ៉ាងណាទៅ?- ឆយី ព្រលែងដើមទ្រូងម៉ាឈ្នះដៃ អង្រួនបុរសៗ ឲ្យឈ្លក់វង្វេង នៅអូស្ត្រាលី- Apple ជាប់ជា Brand Name ដែលថ្លៃជាងគេបំផុត នៅលើពិភពលោក ជាលើកទី៣
ប្រែសម្រួល៖ សិលាប្រភព៖ Vexpress