កាលពីសប្ដាហ៍មុន ព័ត៌មាន ETNews បានរាយការណ៍ថា ផ្នែកផលិតអេក្រង់របស់ក្រុមហ៊ុនសាំសុង នឹងផ្គត់ផ្គង់ Google និងប្រភេទទូរសព្ទអេក្រង់ស្ដើងបផ្សេងទៀត((UTG) សម្រាប់ទូរសព្ទស្មាតហ្វូនអេក្រង់បត់ ព្រមទាំងម៉ូដែលអេក្រង់បត់ OLED ផងដែរ ។

 ក្រៅពី Google ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ក៏បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន vivo និង Xiaomi ផងដែរ ។ ក្រុមហ៊ុនទាំងបីនេះ គ្រោងនឹងប្រកាសទូរសព្ទម៉ូដែលអេក្រង់បត់របស់ខ្លួន នៅត្រីមាសទី ៤ ក្នុងឆ្នាំនេះ ហេតុដូច្នេះ ផ្នែកផលិតអេក្រង់របស់សាំសុង នឹងបន្ដផលិតកាន់តែច្រើន នូវប្រភេទអេក្រង់ OLED ដើម្បីផ្គត់ផ្គង់ក្រុមហ៊ុនទាំងនេះ នៅក្នុងខែតុលា ។

/

 ទូរសព្ទ Google Pixel ម៉ូដែលអេក្រង់បត់ នឹងមានទំហំអេក្រង់ 7.6” អ៊ីញ នេះបើយោងតាមការចុះផ្សាយអោយដឹង ។

 ចំណែក ក្រុមហ៊ុន Vivo នឹងប្រើអេក្រង់ធំរហូតដល់ ៨ អ៊ីញសម្រាប់ទូរសព្ទអេក្រង់បត់របស់ខ្លួន ហើយម៉ូដែលនេះ នឹងមានប្រភេទអេក្រង់ 10.2:9 aspect ratio ។ អេក្រង់ប្រភេទទាំងនេះ នឹងត្រូវផលិតនៅក្នុងខ្សែសង្វាក់ផលិតកម្ម A3 នៅក្នុងរោងចក្រ Asan របស់ក្រុមហ៊ុនសាំសុង ។ ទូរសព្ទម៉ូដែលនេះ ក៏នឹងភ្ជាប់មកជាមួយនូវអេក្រង់ខាងក្រៅទំហំ ៦.៥ អ៊ីញ ដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យា BOE នៅរោងចក្រ B7 ផងដែរ ។    

 សម្រាប់ទំហំអេក្រង់របស់  Xiaomi ប្រភេទអេក្រង់បត់ មិនទាន់ត្រូវបានបង្ហើបឱ្យដឹង នៅឡើយទេ ប៉ុន្ដែក្រុមហ៊ុន នឹងផលិតប្រភេទអេក្រង់បត់នេះ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យា CSOT នឹងផលិតអេក្រង់ខាងក្រៅ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ GSMARENA