ព័ត៌មានអន្តរជាតិ ៖  បើយោងតាមការដកស្រង់ទំព័រសារព័ត៌មានបរទេស singaporeseenដែលទើបតែបានចេញផ្សាយអត្ថបទកាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់អោយដឹងថា វីដេអូរន្ធត់ចិត្ត ព្រឺក្បាល មួយត្រូវបានថតជាប់  ខណៈពេលដែលបុរសម្នាក់ ត្រូវបានរកឃើញថា    បានធ្លាក់ចុះពីលើឧបករណ៍ ជិះលេងកំសាន្តមួយ  នៅក្នុងឧទ្យានជាតិ  Gafur Gulyam Park នាប្រទេស អ៊ុយប៊ែរគីស្តង់ កាលពីពេលថ្មីៗនេះ។

ដោយឡែក    បើតាមប្រភពសារព័ត៌មានដដែលនេះ  ក៏បានគូសបញ្ជាក់ផងដែរថា  បុរសដែលជាជនរងគ្រោះ   មិនទាន់បាន បញ្ជាក់អត្តសញ្ញាណនៅឡើយទេ  ហើយគាត់ពិតជាសំណាងហួស ខណៈពេលដែលមិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ គ្រាន់តែបានទទួលរងរបួសធ្ងន់តែប៉ុណ្ណោះ។ ជ្រានកាន់តែច្បាស់ តាមដានទស្សនាខាងក្រោមនេះបន្តិចទៅ៖

ដោយ ៖ រិទ្ធីប្រភព ៖ singaporeseen