ចិន៖ តាមការអោយដឹងពីគេទំព័រ Shenzhen ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា កសិករចិនមួយចំនួន ដែលបានជឿរឿងថ្ងៃរលាយនៃផែនដី គេបាននាំគ្នាធើ្វទូកម៉្យាងដែលមានទំហំធំ និងមូលដូចបាល៉ ក្នុងការជួសង្គ្រោះជីវិតរបស់ពួកគេ ពេលថ្ងៃនោះមកដល់។

លោក Liu Qiyuan ជាកសិករម្នាក់ មានស្រុកកំណើតក្នុងខេត្ដ Hebei ជិតទីក្រុងប៉េកាំងបាននិយាយថា គាត់ជាមនុស្សដំបូងគេ ដែលបានចាប់ផ្ដើមធើ្វទូកដូចបាល់នេះ ហើយដែលទូកនេះ គាត់បានដាក់ឈ្មោះថា Noah's Ark ដែលមានទំហំធំល្មម អាចផ្ទុកមនុស្សបាន ១៤នាក់ ជាពិសេស គឺវាអាចបណ្ដែតលើផ្ទៃទឹកបានទៀតផង។ លក្ខខ័ណ្ឌដែលអាចបណ្ដែតទឹកនេះហើយ ដែលប្រជាជនចិនជាច្រើននាក់ បានជឿថា វាអាចជួយមនុស្សអោយជីវិតរបស់ពួកគេផុតពីគ្រោះធម្មជាតិទាំងឡាយ ដូចជាខ្យល់ព្យុះ រំជួលដី និងលើសពីនេះ គឺអាចជួយកងទ័ពក្នុងសឹកសង្រ្គាមបានទៀតផង។


លោក Liu Qiyuan បាននិយាយថា ការធ្វើបែបនេះ គាត់សង្ឃឹមយ៉ាងមុតមាំថា នឹងមានការទទួលស្គាល់ និងយល់ព្រម ពីសំណាក់រដ្ឋាភិបាលចិនផងដែរ។
ដោយ៖ រក្សាប្រភព៖Shenzhen