នារីវ័យ ១៩ឆ្នាំម្នាក់ រស់នៅក្នុងក្រុង Bryan រដ្ឋ Texas អាមេរិក ត្រូវបានចាប់ខ្លួន បន្ទាប់ពីបើកឡានបុកឡាននគរបាល។ អ្វីដែលគួរនិយាយនោះគឺថា នៅពេលកើតហេតុ នារីនេះ កំពុងស្រវឹងស្រា និងកំពុងថតរូបអាក្រាតកាយ ដើម្បីផ្ញើទៅឱ្យមិត្តប្រុស។

ហេតុការណ៍បានកើតឡើងកាលពីយប់ថ្ងៃទី២៦កន្លងទៅ (ម៉ោងក្នុងស្រុក) ខណៈ Miranda Kay Radar អាយុ ១៩ឆ្នាំ បានបើកឡានបុកឡាននគរបាលដែលកំពុងចតនៅខាងក្រៅផ្ទះមួយ ជាកន្លែងដែលនគរបាលកំពុងបំពេញភារកិច្ច។
នាយនគរបាល John Sartell អ្នកដែលមានវត្តមាននៅកន្លែងកើតហេតុឱ្យដឹងថា លោកបានឮសម្លេងចាប់ហ្វ្រាំង មុនពេលមានសម្លេងបុកកើតឡើង។ លោក John Sartell ក៏ប្រញាប់ចេញមកមើល ក៏ស្រាប់តែឃើញឡានរបស់ Radar បានបុកគូទឡាននគរបាល។
នៅពេល John Sartell មកក្បែរឡាន ក៏ឃើញនាង Radar កំពុងស្ថិតក្នុងសភាពអាក្រាត និងកំពុងព្យាយាមពាក់អាវ។
John Sartell បានសួរថា ហេតុអ្វីនាងមិនពាក់អាវពេលកំពុងបើកបរ នាង Radar ឆ្លាយថា ខ្លួនកំពុងថតរូប selfie ដើម្បីផ្ញើទៅកាន់មិត្តប្រុស។
ពេលនរគបាលឆែកឆែឡាយរបស់ Radar ក៏ឃើញមានដបស្រាជាច្រើនដប។ នាង Radar ក្រោយមកបានសារភាពថា ខ្លួនពិតជាបានផឹកស្រាមែន។ Radar បច្ចុប្បន្នគឺជានិស្សិតឆ្នាំទីមួយនៃសកលវិទ្យាល័យ Texas A&M។
បន្ទាប់ពីធ្វើការពិសោធអំពីកម្រិតនៃការស្រវឹង នាង Radar ក៏ត្រូវនគរបាលចាប់ខ្លួន ទន្ទឹមនឹងនេះក៏បានបូមឈាមនាងដើម្បីយកទៅពិសោធ។ បច្ចុប្បន្ន នារីវ័យ១៩ឆ្នាំនេះ បាននៅក្រៅឃុំ បន្ទាប់ពីបានបង់ប្រាក់ធានាចំនួន ២.០០០ដុល្លារអាមេរិក។
ប្រែសម្រួល ៖ តារាប្រភព ៖ fox59