សកម្មភាពរបស់នារីនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីប្រជាជនអង់គ្លេស ប៉ុន្តែ ប្រសិទ្ធភាពយ៉ាងណានោះ គេត្រូវរង់ចាំដល់រដូវបុណ្យណូអែលខាងមុខ។

នារីម្នាក់នៅក្នុងក្រុង Liverpool ប្រទេសអង់គ្លេស បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដំណើរ នៅពេលនាងសម្រេចចិត្តស្រាតខោអាវ ដេកនៅលើទីសាធារណៈ។ ទំព័រ Daily Mail ឱ្យដឹងថា សកម្មភាពរបស់នារីម្នាក់នេះ គឺដើម្បីប្រឆាំងទៅនឹងការហូបសាច់មាន់បារាំង ក្នុងរដូវបុណ្យអំណរគុណ និងបុណ្យណូអែល។
តាមទំនៀមទម្លាប់ ពិធីបុណ្យអំណរគុណ មានសារសំខាន់មិនចាញ់បុណ្យណូអែលប៉ុន្មាននោះទេ ហើយមាន់បារាំងគឺជាអាហារដែលតម្រូវឱ្យមានក្នុងពិធីបុណ្យនេះ។
ជាមួយនឹងកាំបិត និងសមដ៏ធំដែលត្រូវបានដាក់នៅសងខាងថាសដ៏ធំមួយ នារីវ័យក្មេងនេះ ដេកអាក្រាតកាយនៅលើថាស ក្បែរសណ្ដែក ការ៉ុត និងផ្កាយស្ពៃជ័រ។ ក្រៅពីនេះ គេឃើញមានអក្សរសរសេរថា “ចូរស្រមៃមើលថា អ្នកណានៅលើចានក្នុងរដូវបុណ្យណូអែលនេះ សូមមេត្តាហូបអាហារបួស”។
នារីម្នាក់នេះ ដេកផ្អៀង និងអង្កួញជើង ដូចទៅនឹងអាហារសាច់មាន់បារាំង និងមានមនុស្សម្នាក់់ផ្សេងទៀត ចាំចាក់ទឹកសៀងដើម្បីធ្វើឱ្យដូចពិតៗ។ អង្គការការពារសត្វ PETA បានផ្ដល់បទសម្ភាសជាមួយសារព័ត៌មាន Liverpool Echo ថា ៖ “PETA លើកទឹកចិត្តឱ្យអ្នករាល់គ្នាទទួលអំណរបុណ្យណូអែលដោយស្មារតីជ្រះថ្លា និងលើកលែងជីវិតឱ្យសត្វដ៏គួរឱ្យអាណិត”។

PETA សង្ឃឹមថា ប្រជាជននឹងប្រើប្រាស់អាហារបួសដែលមានរស់ជាតិដូចសាច់ ដើម្បីចៀសវាងការសម្លាប់សត្វ។ យ៉ាងនេះក្ដី គំនិតល្អរបស់ PETA និងនារីវ័យក្មេងនេះ ប្រហែលជាមិនទទួលបានការសាទរប៉ុន្មានទេ។ អ្នកអានម្នាក់សរសេរថា ៖ “ខ្ញុំខ្លាចថា នឹងមិនមានអ្នកណាប្ដូរផ្លាស់នោះទេ។ ឱ្យតែដល់បុណ្យណូអែល គឺត្រូវហូបសាច់មាន់បារាំងហើយ”។
មនុស្សម្នាក់ទៀតបញ្ចេញមតិថា ៖ “ខ្ញុំមិនអាចរង់ចាំបានដល់ថ្ងៃហូបសាច់មាន់បារាំងនោះទេ”។
ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail