គេហទំព័រ DisplayMate ដែលមានជំនាញខាងវាយតម្លៃគុណភាពអេក្រង់ បានធ្វើការវាយតម្លៃយ៉ាងពេញទំហឹងថា ស្មាតហ្វូន Galaxy Note 5 និង S6 edge+ មានអេក្រង់ល្អបំផុតនាពេលបច្ចុប្បន្ន។ មិនត្រឹមតែមានរចនារូបរាងស្រស់ស្អាត និងម៉ាស៊ីនលំដាប់កំពូលនោះទេ ប៉ុន្តែ ក្រុមហ៊ុន Samsung ថែមទាំងបានយកចិត្តទុកដាក់ទៅលើ​គុណភាព ក៏ដូចជាភាពស្រស់ស្អាតរបស់​ស្មាតហ្វូនទាំងពីរនេះ​ផងដែរ។

/

បើទោះជាមានរីសូលូសឹនស្មើនឹង Galaxy Note 4 (2K - 2560x1440 pixels) ប៉ុន្តែ សមត្ថភាពបង្ហាញរូបភាពរបស់ Note 5 និង S6 Edge មានលក្ខណៈលេចធ្លោជាង។ សូម្បីតែស្ថិតនៅក្នុងទីកន្លែងដែលមានពន្លឺចាំងខ្លាំង Note 5 និងS6 Edge នៅតែបញ្ចេញរូបភាពបានច្បាស់។ អ្វីដែលគួរនិយាយនោះគឺថា គុណភាពអេក្រង់របស់ស្មាតហ្វូននេះ គឺដើរស្របជាមួយនឹងសមត្ថភាពសន្សំសំចៃថាមពលថ្ម ទោះបី Samsung បានកាត់បន្ថយកម្រិតថាមពលថ្ម នៅលើ Note 5 បើប្រៀបធៀបនឹង Note 4។

/

DisplayMate អះអាងថា​ Note 5 និង S6 Edge+ គឺជាផលិតផលដែលមានអេក្រង់អស្ចារ្យបំផុត ពោលគឺល្អជាងបណ្ដាឧបករណ៍ដែលកំពុងប្រើប្រាស់អេក្រង់ OLED និង LCD (iPhone 6 និង 6 Plus កំពុងប្រើប្រាស់ប្រភេទអេក្រង់នេះ)។

/

បច្ចុប្បន្ន Samsung បានដាក់លក់ជាផ្លូវការនូវ​ស្មាតហ្វូននេះ នៅលើទីផ្សារពិភពលោក។  Note 5 ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណជា ជាង $696 សម្រាប់កំណែ 32 GB និង $792 សម្រាប់ 64 GB។ រីឯ S6 Edge+ វិញ មានតម្លៃជាង $768 សម្រាប់កំណែ 32-GB និង $768 សម្រាប់ 32-GB៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖  CNET/Techtimes