ប្រសិនអ្នកមានបំណងចង់ជូនកាដូមានតម្លៃ ដែលអាចឱ្យចងចាំបានគ្រប់ពេលវេលាដល់មិត្តស្រី ក្នុងថ្ងៃខួបកំណើត ហេតុអ្វីក៏មិនជ្រើសរើសយកកាដូដែលអាចវាស់វែងពេលវេលាបាន ព្រោះថា នាឡិកាពិសេស គឺជាមិត្តរួមដំណើរដែលមិនអាចខ្វះបានសម្រាប់បណ្ដានារីថ្លៃថ្នូ ទាន់សម័យ និងទាក់ទាញ។
ដើម្បីប្រើប្រាស់នាឡិកាជាអំណោយដល់មិត្តស្រីក្នុងថ្ងៃពិសេស អ្នកគួរតែជ្រើសរើសនាឡិកាដែលមានលក្ខណៈថ្លៃថ្នូ និងប្រើបានយូរអង្វែង ដូច្នេះ Montblanc Pétales de Rose ពិតជាម៉ូដែលនាឡិកាដ៏ស័ក្ដិសមសម្រាប់ក្លាយជាអំណោយរបស់អ្នក។
ស្ថិតនៅក្នុងកម្រងផលិតផល Collection Princesse Grace de Monaco នាឡិកា Montblanc Pétales de Rose គឺជាកំពូលស្នាដៃដែលត្រូវបានបង្កើតឡើងរវាងវិស័យផលិតគ្រឿងអលង្ការ និង នាឡិកា លំដាប់ប្រណិត។ នាឡិកានេះ ត្រូវបានធ្វើឡើងអំពីមាស.ស ១៨ការ៉ាត ជាមួយនិងពេជ្រជិត ៨,៨ការ៉ាត។
ផ្ទៃខាងលើរបស់លេខនាឡិកា ត្រូវបានធ្វើឡើងអំពីសម្បកគ្រាប់គុជខ្យង និងពេជ្រ។ ទ្រនិចនាឡិកា ក៏មានដាំពេជ្រផងដែរ ចំណែកខ្សែនាឡិកា ត្រូវបានរចនាឡើងដូចទៅនឹងផ្កាកុលាបពេជ្រ ប្រកបដោយភាពទាក់ទាញបំផុត។
នាឡិកា Pétales de Rose ថ្វីបើត្រូវបានធ្វើឡើងដោយមានដាំពេជ្រ និងមាស.ស ប៉ុន្ដែតម្លៃរបស់វា មិនលើសពី ២៤១,២០០ ដុល្លារអាមេរិក(មិនទាន់គិតពន្ធ) នោះទេ។
ដោយ ៖ តារា ប្រភព ៖ NS