វាគឺរឿងដ៏សាមញ្ញមួយ នៅពេលដែលមនុស្សមានជំងឺ ឬ ឆ្លងជំងឺពីការថើប ជាមួយនឹងដៃគូ។ជាពិសេស សំរាប់អ្នកដែលមានដៃគូ ឬ គូស្នេហ៍ច្រើន គឺងាយនឹងឆ្លងជំងឺបំផុត ពីដៃគូរបស់អ្នក។
ឧទាហរណ៍៖ វិធីមួយដែលអ្នកអាចឆ្លងមេរោគ ឬជំងឺផ្សេងៗទៀត ពីដៃគូរបស់អ្នកដែលមានផ្ទុកជំងឺ ដោយការថើប និង តាមរយៈទឹកមាត់ របស់អ្នកទាំងពីរ។ មួយវិញទៀត វាក៏អាចបង្កឱ្យកើតជំងឺរើម ផងដែរ តាមរយៈការថើប ឬ នៅពេលអ្នកថើប ដៃគូរបស់អ្នក ដែលមានលាបជាប់នៅក្រែមលាបមាត់។ ម្យ៉ាងវិញទៀត វាក៏អាចបង្កឱ្យមានជំងឺមហារីកខួរឆ្អឹង ជំងឺបេះដូង ជំងឺក្រពះ និង ជំងឺផ្តាសាយ ។ល។
វិធីដ៏ល្អ ដើម្បីជៀសវាងការឆ្លងមេរោគ ឬ ជំងឺផ្សេងៗ ដោយការថើប អ្នកត្រូវតែស្គាល់ពីដៃគូរបស់អ្នកឱ្យបានច្បាស់ មុននឹងឱ្យគេថើប។ ត្រូវប្រាកដថា នៅពេលដែលដៃគូរបស់អ្នកមានអារម្មណ៍ថា ឈឺ ឬ មិនស្រួលខ្លួននោះ មិនត្រូវថើបគ្នាទេ រហូតដល់អ្នកទាំងពីរមានអារម្មណ៍ឬ សុខភាពល្អប្រសើរឡើងវិញ ចាំថើបបន្ត។ សូម្បីតែ អ្នកមានជំងឺផ្តាសាយ ក៏អាចឆ្លងតាមរយៈទឹកមាត់បានដែរ។ ដូច្នេះប្រសិនបើ អ្នកចង់ឱ្យការរស់នៅទទួលបានសុភមង្គល និងសុខភាពល្អ អ្នកត្រូវដឹង និង គិតឱ្យច្បាស់ អ្នកណាដែលអ្នកកំពុងតែថើបជាមួយ៕
ដោយ៖ វណ្ណៈប្រភព៖ teenhealthfx