ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស businessinsider ដែលទើបតែបានចេញផ្សាយកាលពីថ្ងទី៥ ធ្នូ កន្លងផុតទៅថ្មីៗនេះ អោយដឹងថា យុវតីស្រស់ស្អាតវ័យក្មេងម្នាក់ត្រូវបានចាប់ឃាត់ខ្លួន ខណៈពេលដែលនាងបានបង្ហោះវីដេអូអួតរបស់ខ្លួនចូលទៅក្នុងគេហទំព័រវីដេអូដ៏កំពុងតែពេញនិយម youtube បន្ទាប់ពីនាងបានទៅប្លន់លុយពីធនាគារក៏ដូចជា លួចឡានបានមួយគ្រឿង។

គួររំឭកផងដែរថា Account នៅក្នុងគេហទំព័រ youtube របស់នាងមានឈ្មោះថា Jellee Bea-nie ខណៈពេលដែលឈ្មោះពិតរបស់នាង មានឈ្មោះថា Hannah Sabata ហើយបើនិយាយពីការពណ៌នារបស់នាងនៅពីក្រោមវីដេអូនោះវិញ នាងបានបញ្ជាក់ថា ៖ នាងខ្ញុំទើបតែលួចបានឡានមួយគ្រឿង និងប្លន់លុយមួយចំនួនពីធនាគារ ដូច្នេះនាពេលនេះ ខ្ញុំកា្លយជាអ្នកមានហើយ ស្របពេលដែលខ្ញុំក៏អាចបង់លុយថ្លៃសិក្សាផ្នែកហរិញ្ញវត្ថុបានផងដែរ ជាពិសេស នៅថ្ងៃស្អែកនេះ ខ្ញុំនឹងដើរ Shopping អោយអស់ដៃម្តង I love GREENDAY!
លើសពីនេះទៅទៀត របាយការណ៍ដដែលបន្ថែមថា ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ច ដោយធ្វើការចាប់ឃាត់ខ្លួននាង បន្ទាប់ពីវីដេអូរបស់នាងបានល្បីសុសសាយ។ ខាងក្រោមនេះ ជាវីដេអូ សូមចុចដើម្បីទស្សនាទាំងអស់គ្នា ៖
ដោយ ៖ ពិសីប្រភព ៖businessinsider