ព័ត៌មានអន្តរជាតិ ៖ វីដេអូខ្មាន់កាំភ្លើងប៉ងធ្វើអត្តឃាតមិនបានសម្រេច ទៅលើមេដឹកនាំមកគណបក្សប្រឆាំងរបស់ប៊ុលហ្គារី លោក Ahmed Dogan ត្រូវបានថតជាប់ និង ផ្សាយភាយពាសពេញអ៊ើនធើណេតបង្កជាភាពភ្ញាក់ផ្អើលស្របពេលដែលគាត់កំពុងតែធ្វើសន្និសិទកាសែត អំឡុងពេលមានសមាជបក្ស ក្នុងក្រុង Sofia កាលពីថ្ងៃសៅរ៍កន្លងទៅ នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថា បើយោងតាមសម្តីមន្រ្តីផ្លូវការម្នាក់ គឺលោក Tsvetan Tsvetanov បានបញ្ជាក់អោយដឹងថា ជនដៃដល់ ប៉ងធ្វើអត្តឃាតមេដឹកនាំរូបនេះ ដោយបាញ់ចំនួនពីរគ្រាប់តែជាអកុសល ពេលចេញធ្វើសកម្មភាព ពោលគឺ ខណៈពេលដែលកំពុងភ្ជង់ក្បាល កាំភ្លើងនោះបែរជាបាញ់មិនចេញទៅវិញ។ ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារសន្តិសុខ និងមន្រ្តីមួយចំនួនផ្សេងទៀត ដោយធ្វើការចាប់ជនជៃដល់ និងរងទារុណយ៉ាងទ្រមខ្លួន ពីសំណាក់មន្រ្តីទាំងនោះ ។
លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថា ជនដៃដល់រូបនោះ មានវ័យ ២៥ ឆ្នាំ មកពី Bla-ck Sea town ក្រុង Burgas ដែលជាទីក្រុងដ៏ធំទី៤ របស់ប៊ុលហ្គារី៕
ដោយ ៖ រិទ្ធីប្រភព ៖ Happening