អន្តរជាតិ  ៖   បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស​ metro ដែលទើបតែបានចេញផ្សាយកាលវេលារសៀល ម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា បុរសជាប់គុក ជាជនជាតិអូស្រ្តាលីមា្នក់ត្រូវបានរកអោយឃើញថា បានព្យាយាមហែកគុក ( រត់ចេញពីគុក​ ) តែមិនបានសំរេចនោះទេ ពោលគឺដោយសារតែមានរាង រាងធាត់បន្តិច ទើបជាប់គាំងទៅនឹងជញ្ជាំងមិនអាចរើបំរាស់បានតែម្តង។

width=476

គួររំឭកផងដែរថា   ករណីមួយនេះបានកើតឡើងនៅឯគុកមួយ នាក្រុង  Goiania  ប្រទេសប្រេស៊ីល ។ ភ្លាមៗនោះ  ក៏មានការអន្តរាគមន៍ពីសំណាក់ឆ្មាំគុក  ដោយព្យាយាមទាញគាត់ចេញពីការជាប់គាំងនៅក្នុងជញ្ជាំងនោះ តែដោយសារតែមានការឈឺចាប់ទើបហៅភ្នាក់់ងារអន្តរាគមន៍ខាងពន្លត់អគ្គីភ័យមកវាយបំបែកភ្នែកនៃជញ្ជាំងនោះ ទើបអាចយកគាត់ចេញបាន។

ដោយឡែក បើយោងតាមសម្តីលោកLieutenant Tiago Costa ដែលជាភ្នាក់ងារសង្រ្គោះបន្ទាន់បាននិយាយបញ្ជាក់អោយដឹងថា មូលហេតុដែលធ្វើអោយបុគ្គលជាប់គុកម្នាក់នេះ បានជាប់គាំងទៅនឹងជញ្ជាំង   ក៏ដោយសារតែគេព្យាយាមរត់ចេញពីគុក  ស្របពេលដែល ចន្លោះប្រហោងនោះតូច និងរាងរបស់គាត់ រាងធាត់បន្តិចទៀតនោះ ក៏ធ្វើអោយជាប់គាំងតែម្តង។​ បើនិយាយពីអត្តសញ្ញាណបុរសហែកគុកម្នាក់នេះ មិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖