កាលពីដើមខែកញ្ញាកន្លងមកនេះ Gottfrid Svartholm Warg ជាស្ថាបនិកគេហទំព័រដែលផ្ដល់ filetorrent គេហទំព័រ thepiratebay.se ត្រូវបានចាប់ខ្លួននៅ Appartment ដែលខ្លួនបានជួលក្នុងតម្លៃ៧៥០$ ក្នុងមួយខែមានទីតាំងនៅលើ Cadillac Bar ដែលមានទីតាំងនៅមាត់ទន្លេរ។
បុរសជនជាតិស៊ុយអ៊ែត រូបនេះត្រូវបានចាប់ខ្លួនតាមសំណើររបស់រដ្ឋាភិបាល ស៊ុយអ៊ែត ដោយគាត់បានល្មើសទៅនឹងបទល្មើសពាក់ព័ន្ធនឹងព័ត៌មានវិទ្យា និងកម្មសិទ្ធិបញ្ញា ដែលបានដាក់អោយមានការទាញយកដោយសេរីនូវ ខ្សែភាពយន្ត ឯកសារ និងអ្វីៗជាច្រើនទៀតដែលគេទុកសម្រាប់ធ្វើអាជីវកម្ម តាមរយៈគេហទំព័រ thepiratebay.se។
ព័ត៌មាននេះបានបង្ករអោយមានភាពចលាចលដល់អ្នកប្រើប្រាស់ Internet ជាច្រើន ព្រោះស្ថាបនិកគេហទំព័រ thepiratebay នេះបានមកស្នាក់នៅកម្ពុជាជាង ៤ ឆ្នាំមកហើយ ហើយលោកក៏ធ្លាប់ជាបុគ្គលិក IT ម្នាក់នៅក្នុងក្រុមហ៊ុន Arocore ដែលជាក្រុមហ៊ុន បង្ហោះគេហទំព័រធំមួយដែរ។
លោក សុខ ផល អគ្គស្នងការរងនគរបាលជាតិបានថ្លែងថា បន្ទាប់ពីជួបជាមួយនឹងអាជ្ញាធរស៊ុយអែតកាលពីម្សិលមិញ កម្ពុជាបានយល់ព្រមនិរទេសលោក Svartholm Warg អាយុ ២៧ ឆ្នាំ ដែលនគរបាលកម្ពុជាបានចាប់ខ្លួនពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយជននេះនឹងប្រឈមទោសជាប់ពន្ធនាគារពេញមួយឆ្នាំពីបទរំលោភ ទៅលើច្បាប់កម្មសិទ្ធិបញ្ញារបស់ព្រះរាជាណាចក្រកម្ពុជា។លោក សុខ ផល បានបន្តថា យើងនឹងនិរទេសគាត់ យោងតាមច្បាប់អន្តោប្រវេសន៍របស់យើង។លោកបានបន្ថែមថាឯកឧត្តម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងចុះហត្ថលេខាលើលិខិតរបស់អគ្គស្នងការនគរបាលជាតិដែលស្នើ សុំធ្វើការនិរទេសនេះ៕
ដោយ៖ ម៉ូកាប្រភពពី៖ Torrentfreak