ឆ្នាំនេះ Apple ធ្វើឱ្យយើងទាំងអស់គ្នា មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលក្រុមហ៊ុននេះ បញ្ចេញ iPhone 6 Plus បើទោះជាដំណឹងចចាមអារ៉ាមស្ដីអំពី iPhone 6 កំណែ 5.5 inch បានបែកធ្លាយយ៉ាងច្រើនក្នុងរយៈពេលកន្លង។
យោងតាមនិន្នាការរបស់អ្នកប្រើប្រាស់ Apple មានភាពក្លាហាន បញ្ចេញម៉ូដែល ហ្វាប្លេត iPhone 6 Plus ដែលមានទំហំឡើងដល់ 5.5 inch ។ នេះគឺជាគូប្រជែងដ៏ធំ របស់បណ្ដា ម៉ូដែល ហ្វាប្លេត កំពូលៗ នាបច្ចុប្បន្ន ក្នុងនោះ មាន កំពូល ហ្វាប្លេត ដែលទើបបង្ហាញខ្លួន មកពីក្រុមហ៊ុន Samsung នោះគឺ Galaxy Note 4 ។
ដើម្បីសមស្របនឹងទំហំធំបែបនេះ iPhone 6 Plus ត្រូវបានបំពាក់រីសូលូសឹន Full HD ជាប្រការដែល Apple មិនបានបង្ហើបឱ្យដឹងតាមរយៈព័ត៌មានបែកធ្លាយ។ រចនារបស់ iPhone 6 Plus ប្រៀបបានទៅនឹងកំណែពង្រីកធំរបស់ iPhone 6 (4.7 inch) ប៉ុន្ដែអ៊ីនធឺរហ្វេសរបស់ iPhone 6 Plus មានចំនុចខុសគ្នាបន្តិច ធៀបនឹង iPhone 6 ដោយសារតែវាត្រូវបាន Apple បំពាក់បច្ចេកវិទ្យានានាដើម្បីឱ្យសមស្របនឹងទំហំធំ។
iPhone 6 Plus មានទំហំធំបែបនេះ គឺមិនមានន័យថា វានឹងក្រាស់ជាងមុននោះទេ។ ផ្ទុយទៅវិញ iPhone 6 Plus បាននាំមកនូវរូបរាងដ៏ស្រស់ស្អាត ជាមួយនឹងភាពស្ដើងដ៏គួរឱ្យពេញចិត្ត រួមជាមួយនឹងគែមលោហធាតុរឹងមាំ។ iPhone 6 Plus នឹងជួយឱ្យអ្នកប្រើប្រាស់បានទទួលបទពិសោធថ្មីបំផុត ពីក្រុមហ៊ុន Apple ។
សូមទស្សនារូបភាពពិតមួយចំនួនរបស់ iPhone 6 Plus ដូចខាងក្រោមនេះ ៖













ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Mashable/TheVerge/Tech