បើទោះជាមានអាយុ ៧០ឆ្នាំហើយក្ដី ប៉ុន្ដែលោកប្រធានាធិបតិអាហ្វ្រិកខាងត្បូង Jacob Zuma នៅតែរាំយ៉ាងសប្បាយក្នុងពិធីរៀបការតាមប្រពៃណីជាមួយនារីម្នាក់កាលពីថ្ងៃទី២០ មេសាកន្លងទៅ។ នេះគឺជាពិធីរៀបការលើកទី ៦ របស់លោក Zuma ។
លោក Zuma(ឆ្វែង)ជាប្រធានាធិបតិដំបូងគេរបស់អាហ្វ្រិកខាងត្បូងដែលមានប្រពន្ធច្រើន កំពុងចាប់ដៃកូនក្រមុំឈ្មោះ
Bongi Ngema នៅក្នុងពិធីអាពាហ៍ពិពាហ៍ដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ២០មេសា នៅស្រុកកំណើតរបស់គាត់ ដែលស្ថិតក្នុងតំបន់ Nkandla នៃខេត្រ KwaZulu Natal។
កូនកម្លោះ និងកូនក្រមុំនាំគ្នារាំក្នុងពិធីរៀបការរបស់ខ្លួន។
លោកស្រី
Ngema បានក្លាយជាប្រពន្ធទី ៤ ក្នុងចំណោមប្រពន្ធបច្ចុប្បន្នរបស់លោកZuman។ ប្រធានាធិបតិអាហ្វ្រិកខាងត្បូងរូបនេះបានលែងលះប្រពន្ធម្នាក់របស់គាត់ខណៈដែលប្រពន្ធម្នាក់ទៀតបានធ្វើអត្តឃាតកាលពីឆ្នាំ ២០០០។
ប្រធានាធិបតិ Zuma គឺជាសមាជិករបស់កុលសម្ព័ន្ធ Zulu ដែលជាកុលសម្ព័ន្ធមួយមានប្រពៃណីយកប្រពន្ធច្រើន ដូច្នេះគាត់អាចយកប្រពន្ធច្រើនបាន ម្យ៉ាងទៀត នៅអាហ្វ្រិកខាងត្បូង ការយកប្រពន្ធច្រើនក៏មិនខុសច្បាប់នោះដែរ។ លោក Zuma មានកូនទាំងអស់ប្រមាណជា ២០នាក់។
លោកស្រី
Ngema គឺជាស្ដ្រីដែលមានសម្រស់ស្រស់ស្អាត មានចំណេះដឹងខ្ពស់ និងមានភាពលេចធ្លោជាងគេ។ លោកស្រីមានសញ្ញាប័ត្រផ្នែកសេដ្ឋកិច្ច និងធ្លាប់ធ្វើការអោយក្រុមហ៊ុននានា ក្នុងនោះមានក្រុមហ៊ុន Deloitte & Touche និង IBM ។
លោកស្រី Ngema រួមដំណើរជាមួយលោក Zuma ក្នុងទស្សនកិច្ចប្រទេសបារាំងកាលពីឆ្នាំទៅ។
នេះគឺជាពិធីរៀបការលើកទី ២របស់លោក Zuma ចាប់តាំងពីឡើងកាន់កាប់តំណែងជាប្រធានាធិបតិអាហ្វ្រិកកាលពីឆ្នាំ ២០០៩។ កាលពីឆ្នាំ ២០១០ លោក Zuma ក៏ធ្លាប់បានរៀបការជាមួយលោកស្រី Thobeka Stacey Mabhija ដែលមានអាយុ ៣៩ឆ្នាំ។
លោក Zuma និងប្រពន្ធទាំង ៣ របស់ខ្លួន គឺ Nompumelelo Ntuli, Thobeka Mabhija និង Sizakele MaKhumalo (ពីឆ្វេងមកស្ដាំ)មុនពេលរៀបការប្រពន្ធទី ៤។
លោក
Zuma មានប្រពន្ធដល់ទៅ ៤នាក់ ប៉ុន្ដែក្នុងចំណោមពួកគេ ពុំមានអ្នកណាមួយត្រូវបានហៅថា ជាជំទាវទីធំនោះទេ។ ពួកគេប្ដូរវេនគ្នាអមដំណើរលោក Zuma ក្នុងទស្សនកិច្ចនានាទៅកាន់បរទេស។
លោក Zuma រួមជាមួយប្រពន្ធទាំង ៤ របស់គាត់កាត់នំក្នុងពិធីខួបកំណើតលើកទី ៧០របស់គាត់កាលពីពេលថ្មីៗនេះ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ Reuters, AFP