ព័ត៌មានអន្តរជាតិ ៖ ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹង បានឭរួចមកហើយនូវសេចក្តីរាយការណ៍មួយដែលបានចេញផ្សាយកាលពីម្សិលមិញនេះ  លើទំព័រសារព័ត៌មាន Camnews ទាក់ទិនទៅនឹងគ្រោះថ្នាក់ដល់រន្ធត់មួយ  ដែលបានកើតឡើងលើក្មេងប្រុសឆ្នាំវ័យ ២ ឆ្នាំនៅឯសួនសត្វ Pittburgh សហរដ្ឋអាមេរិក  រហូតដល់ថ្នាក់ស្លាប់បាត់បង់ជីវិត   ដោយសារតែការស៊ីជាចំណីពីសំណាក់ហ្វូងឆ្កែព្រៃ។

width=471

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ  អត្តសញ្ញាណជនរងគ្រោះ ក៏ដូចជាអត្តសញ្ញាណឪពុកម្តាយជនរងគ្រោះតូចរូបនោះ ត្រូវបានបញ្ជាក់ហើយ ពោលគឺ ក្មេងប្រុសតូចវ័យ ២ ឆ្នាំដល់គួរអោយអាណិតនោះ មានឈ្មោះថា Maddox Derkosh ស្របពេលដែលឪពុកមានឈ្មោះJa-son Derkosh និងម្តាយវ័យ ៣៤ ឆ្នាំមានឈ្មោះ Elizabeth Derkosh ។

width=470 រូបថតក្មេងប្រុសតូចវ័យ ២ ឆ្នាំដល់គួរអោយអាណិតរូបនោះមានឈ្មោះថា Maddox Derkosh

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ ទំព័រសារព័ត៌មានយើងខ្ញុំបានចេញផ្សាយនូវអត្ថបទមួយដែលមានចំណងជើងថា   ក្មេងបុ្រសតូចវ័យ ២ ឆ្នាំស្លាប់ ព្រោះធ្លាក់ចូលរបងការពារសត្វឆ្កែព្រៃ ខណៈពេលដែលអត្ថបទមួយនេះ និយាយពីសោកនាដកម្មដ៏អាក្រក់មួយ បានកើតទៅលើក្មេងប្រុសតូចរូបនោះ  ដោយគេបានធា្លក់ចូលទៅក្នុងរបងការពារសត្វឆ្កែព្រៃ ​ ដែលភ្លាមៗនោះ ពួកវាក៏ចាប់ហែកគេស៊ីតែម្តង បើទោះណាជាមានការអន្តរាគមន៍ក៏ដោយ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ ដេលីម៉ែល