ព័ត៌មានអន្តរជាតិ ៖​ បើយោងតាមការការដកស្រង់អត្តបទផ្សាយ ដែលចេញដោយទីភ្នាក់ងារសារព័ត៌មានបរទេស CNN នាវេលាប៉ុន្មានម៉ោងមុននេះ បានអោយដឹងថា សមាជិកសភាសហរដ្ឋអាមេរិក    បានចេញសេចក្តីថ្លែងការណ៍  កាលពីម្សិលមិញថា  ក្រុមឧទ្ទាមអាល់កៃដា ដែលមានគ្នា ២ នាក់ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីពួកគេទាំងពីរនាក់​ មានបំណងបើកការវាយប្រហារ ពោលគឺធ្វើសកម្មភាពភារវកម្ម  ទៅលើរថភ្លើង ដឹកអ្នកដំណើរមួយ  ដែលធ្វើដំណើរពី កាណាដា មកសហរដ្ឋអាមេរិក។

width=455

គួររំឭកផងដែរថា ជនជាប់ចោទដែលត្រូវបានចាប់ឃាត់ខ្លួននោះ​  មានឈ្មោះ Chiheb Esseg-haier វ័យ ៣០ ឆ្នាំ និង Raed Jaser វ័យ ៣៥ ឆ្នាំ ។   លើសពីនេះ ក៏មានការបញ្ជាក់អះអាងពីលោក James Malizia ដែលជាជំនួយការផ្ទាល់មកពីអគ្គស្នងការជាតិ ផងដែរថាបុរសពីរនាក់នោះ  ត្រូវបានផ្ទន្ទាទោស  និង រង់ការចោទប្រកាន់ពីបទ  ទទួលការទំនុកបម្រុងពីក្រុមឧទ្ទាមអាល់កៃដា  ដែលមានមូលដ្ឋាននៅក្នុងប្រទេស  អ៊ីរ៉ង់  ខណៈពេលដែលពួកគេបម្រុង នឹងធ្វើសកម្មភាពភារវកម្ម  ដោយសម្លាប់រង្គាល ប្រជាពលរដ្ឋស្លូតត្រង់  ដែលបានធ្វើដំណើរនៅលើរថភ្លើងមួយ ធ្វើដំណើរពីកាណាដា មកសហរដ្ឋអាមេរិក។

width=453                                                      លោក James Malizia

បើទោះជាមានការចោទប្រកាន់  ថាវាគឺជាការទំនុកបម្រុង ពីសំណាក់ក្រុមអាល់កៃដា នៅក្នុងប្រទេសអ៊ីរ៉ង់ តែមិនមានភស្តុតាងណាមួយ  គូសបញ្ជាក់អោយដឹងថា  វាគឺសកម្មភាពវាយប្រហារ ដែលមានការគាំទ្រពីរដ្ឋនោះទេ​ លោក James Malizia បញ្ជាក់បន្ថែម៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ CNN