អ្នកដែលត្រូវការប្រើកម្លាំងកាយរយៈពេលយូរ ឬអ្នកលេងកីឡាតែងចូលចិត្តផឹក គ្រឿងភេសជៈដើម្បី ជួយលើស្ទួយកម្លាំង ប៉ុន្តែការផឹករបស់ទាំងនេះយូរទៅវានឹងបង្កគ្រោះថ្នាក់ដល់ សុខភាពទៅវិញទេ។

width=448

ទោះបីយ៉ាងណាបើមិនចង់ឱ្យប៉ះពាល់សុខភាពហើយចង់ឱ្យមានថាមពលគ្រប់គ្រាន់ក្នុងរាងកាយមានតែងាកមក បរិភោគចំណីអាហារប៉ុណ្ណោះនោះនឹងមិនបង្កគ្រោះថ្នាក់ដល់សុខភាព។តាមការស្រាវជ្រាវបានបង្ហាញថាក្នុងចំណោមចំណីអាហារទាំងអស់មានតែចេកទេអាចជួយបន្ថែមថាពលល្អបំផុតដល់អ្នកធ្វើការដោយប្រើកម្លាំង ឬហាត់ប្រាណ។លោកវេជ្ជបណ្ឌិតដេវីតស៊ីនីម៉ែន គ្រូពេទ្យប្រចាំគណៈក្រុមអ្នកវិទ្យាសាស្រ្តសុខភាពប្រចាំសាកលវិទ្យាល័យ អែបផាលេសៀនស្ទេតប្រទេសសហរដ្ឋអាមេរិកបានគូសបញ្ជាក់ពីការរកឃើញរបស់ ខ្លួនថាចេកសម្បូរ ទៅដោយសារ ជាតិអ៊ុកស៊ីតកម្ម កាកសរសៃអាហារ ប៉ូតាស្យូម វិតាមីនB6 និងស្ករប្រភេទDដែលមានលក្ខណៈ ផ្ទូយគ្នានឹងគ្រឿងភេសជ្ជះលើកកម្លាំងមានតែទឹកស្ករនិងសារជាតិបន្ថែមក្លិន ប៉ុណ្ណោះ។

ដូចនេះឃើញថាបើចង់ត្រូវការបន្ថែមថាមពលឱ្យមានសុវត្តិភាពក្នុងពេលហាត់ប្រាណឬបំពេញការងារប្រើថាមពលច្រើនដូចជាធាក់កង់ផ្លូវឆ្ងាយ រត់ម៉ារ៉ាតុង លីសែង ឡើងភ្នំ គប្បីជ្រើសរើសបរិភោគផ្លែចេកជាមុនសិន ឬអាចបរិភោគក្រោយការហាត់ប្រាណក៏ផ្តល់ផលល្អដូចគ្នា។

គួរបញ្ជាក់ថាចេកងាយដាក់ជាប់ខ្លួនដោយយើងអាចដាក់ទៅទីកន្លែងណាក៏បានដែរពីព្រោះផ្តល់ថាមពលដល់យើងប្រសើរណាស់៕

ដោយ ៖ ចិន្ថាប្រភព ៖ LD