បុគ្គលិកម្នាក់របស់ហាងផ្ដិតរូបមួយកន្លែងបានប្រញាប់ផ្ញើរូបថតទៅកាន់ការិយាល័យកណ្ដាលរបស់ខ្លួននៅអាឡឺម៉ង់ដើម្បីជូនដំណឹងដល់នគរបាល បន្ទាប់ពីបានឃើញរូបថតសាកសពនេះ។

/

រូបថត ស្លាប់ប្រកបដោយសិល្បៈ

បន្ទាប់ពីបានថតរូបបែបសិល្បៈមួយអាលប៊ុម ក្រោមប្រធានបទ រដូវទាំង ៤ របស់យមរាជ នាងSigrid Fleckseder រូបជាមួយនឹងមិត្តរួមការងាររបស់នាង គឺ Christian Thomas ក៏បានយកវាទៅកាន់ហាងផ្ដិតរូបមួយនៅ Viena អូទ្រីស ដើម្បីផ្ដិច។ ប៉ុន្ដែ នៅពេលបានឃើញរូបសាកសពនេះ បុគ្គលិករបស់ហាងផ្ដិតរូបខាងលើក៏ប្រញាប់ផ្ញើទៅកាន់ការិយាល័យកណ្ដាលនៅអាឡឺម៉ង់ ក្នុងបំណងរាយការណ៍ជូននគរបាល។

/
ដូចការពិតមែនទែន
នៅក្នុងរូបថតនេះបង្ហាញថា នារីម្នាក់ដេកដួលនៅលើស្លឹកឈើ រាងកាយទាំងមូលរបស់នាងត្រូវបានគេចងជាប់នឹងខ្សែ ចំណែកខោអាវក៏ត្រូវគេស្រាតដោះចោលនៅក្បែរនោះ។
/
ប្រហែលមួយខែក្រោយមក បន្ទាប់ពីបានស្រាវជ្រាវ នគរបាលក៏បានរកឃើញ Sigrid Fleckseder ជាអ្នកដែលបានថតរូបបែបនេះ។ នាងបានសុំទោសចំពោះការរំខាន់ដល់សមត្ថកិច្ច ប៉ុន្ដែនាងក៏មានការត្រេកអរនៅពេលដឹងថា រូបថតទាំងនោះពិតជាធ្វើអោយគេចាប់អារម្មណ៍។
នគរបាលម្នាក់និយាយថា បុគ្គលិកហាងថតរូបនោះបានរាយការណ៍ថា នេះគឺជារូបថតនៃអំពើឃាតកម្មមួយ ដូច្នេះ នគរបាលក៏ចាប់ផ្ដើមធ្វើការស៊ើបអង្កេត៕
 

ដោយ​ ៖ សូរីយ៉ាប្រភព ៖ dailymail