ថ្មីៗនេះ បណ្ដា iPhone 7 បានមានវត្តមាននៅក្នុងប្រទេសមួយចំនួន។ ក្នុងអត្ថបទនេះ យើងខ្ញុំសូមធ្វើការប្រៀបធៀបអំពីរូបរាងរបស់ iPhone 7 ពណ៌ខ្មៅងងឹត និង iPhone 6s ពណ៌ប្រផេះ។

មើលទៅលើផ្នែកខាងមុខ គេពិតជាពិបាកនឹងដឹងបានថា មួយណាជា iPhone 7 មួយណាiPhone 6s ។ ចំនុចខុសគ្នាតែមួយគត់ គឺនៅត្រង់ស្ពិចឃឺររបស់ iPhone 7 វែងជាង iPhone 6s។

ចំនុចមួយទៀតដែលអ្នកមិនអាចបែកចែកដោយការមើល នោះគឺនៅត្រង់ប៊ូតុង Home។ នៅលើ iPhone 7 ប៊ូតុង Home របស់វាប្រើប្រាស់បច្ចេកវិទ្យា Force Touch ។ ពេលចុចលើប៊ូតុងនេះ អ្នកនឹងមានអារម្មណ៍ថា ខុសប្លែកពី iPhone 6s។

ចំហៀងខាងស្ដាំរបស់ស្មាតហ្វូនទាំងពីគឺដូចគ្នា គឺមានខ្សែអង់តែន ប៊ូតុងបើកបិទ និងបន្ទះដាក់ស៊ីម

ចំហៀងខាងឆ្វេងដ៏ដូចគ្នា គឺខ្សែអង់តែន ប៊ូតុងសម្លេង និងប៊ូតុងបញ្ជាភាពរំញ័រ

មានគំនិតខុសគ្នា ទាក់ទឹននឹង iPhone 7 ដែលបំបាត់នូវរន្ធដោតកាស។ បើទោះវាមិនស្រួលប្រើប៉ុន្មាន ប៉ុន្តែ ប្រការនេះជួយឱ្យផ្នែកខាងក្រោមរបស់ iPhone 7 មានរចនារូបរាងស្របគ្នា ដោយមានរន្ធតូចៗចំនួន ៦ នៅលើរន្ធ Lightning ម្ខាង។ នេះគឺជាប្រការដែល iPhone 6s មិនមាន។

ការផ្លាស់ប្ដូរធំមួយក្នុងរចនារូបរាងរបស់ iPhone 7 នោះគឺខ្សែអង់តែនដែលអូសកាត់ទទឹងខ្នង ត្រូវបានបំបាត់ តែវាបានរើទៅដាក់នៅលើគែមម៉ាស៊ីន។

កាមេរ៉ាក្រោយរបស់ iPhone 7 នៅតែលយ និងធំជាង iPhone 6s។

ពណ៌ខ្មៅងងឹតរបស់ iPhone 7 មិនត្រឹមតែជួយបិទបាំងខ្សែអង់តែននោះទេ ប៉ុន្តែ វាមានភាពទាក់ទាញ និងមានភាពជាបុរសច្រើនជាងនៅលើពណ៌ប្រផេះរបស់ iPhone 6s។
ប្រែសម្រួល ៖ តារាប្រភព ៖ Genk