អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីថ្ងៃទី ២១វិច្ឆិកាម្សិលមិញនេះថា ក្មេងស្រីវ័យជំទង់ម្នាក់ បានដែកដួលសន្លប់ក្នុងបន្ទប់របស់ខ្លួន ដោយសារតែខូចចិត្ដរឿងមិត្រប្រុសរបស់ខ្លួន បែកចិត្ដទៅមានអ្នកថ្មី។

Alara Lawson គឺជាក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ មានវ័យ ១៤ឆ្នាំ រស់ក្នុងគ្រួសារអភិជនមួយដែលមានឪពុកមា្ដយជាវេជ្ជបណ្ឌិត ហើយមានផ្ទះតម្លៃដល់ទៅ ៧៥០,០០០ផោន មានទីតាំងនៅតំបន់ Newbury ទីក្រុង Berkshire ប៉ែកខាងជើងនៃប្រទេសអង់គ្លេស។

width=453នាង Alara Lawson

Alara Lawson ត្រូវបានស្លាប់ក្នុងរយៈប៉ុន្មានម៉ោង នៅក្នុងមន្ទីពេទ្យមួយ ក្រោយពេលដែលឪពុកម្ដាយ និងបងប្រុសរបស់នាង ដឹកនាងតាមរថយន្ដសង្រ្គោះបន្ទាន់ទៅព្យាបាល។ ម្ដាយរបស់ Lawson បាននិយាយថា បន្ទាប់ពី Lawson ស្លាប់ទៅ គាត់ក៏បានរកឃើញសារមួយ ដែលសរសេរដោយផ្ទាល់ដៃ Lawson ថា ស្នេហារយៈពេលបីឆ្នាំ គឺការឈឺចាប់ និងការសម្លាប់ខ្លួន។ ដូចនេះ គឺមានមានន័យថា Lawson បានចាប់ផ្ដើមស្រឡាញ់មិត្រប្រុសនាង តាំងពីនាងមានអាយុ ៩ឆ្នាំម្លេះ ម្ដាយរបស់នាងបញ្ចាក់។

width=454ផ្ទះរបស់នាង Lawsonមិត្រភ័ក្រជិតស្និតរបស់ Lawson ដែលរៀនបន្ទប់ជាមួយនាង បាននិយាយថា ក្នុងរយៈពេលប៉ុន្មានខែនេះ​ Lawson ហាក់បីដូចជាមានសភាពស្រង៉ូតស្រង៉ាត់ណាស់ តែនៅពេលដែលសួរនាងថា មានរឿងអ្វី នាងមិនដែលឆ្លើយទេ ទីបំផុតនាងត្រូវស្លាប់ដោយសារការគ្រំាគ្រាចិត្ដ៕

ដោយ៖ វត្ដីប្រភព៖ dailymail