ប្តីប្រពន្ធមួយគូ និងក្រុមមិត្តភក្តិរបស់ពួកគេ បានចំណាយពេល ២ ឆ្នាំ ដើម្បីសាងសង់ផ្ទះឈើមួយនៅលើដើមឈើ ដែលនៅឆ្ងាយពីទីក្រុងសំរាប់សំរាក និងលំហែកាយនៅថ្ងៃចុងសបា្តហ៍។

ផ្ទះនៅលើដើមឈើនេះ ត្រូវបានសាងសង់ឡើង យ៉ាងយកចិត្តដាក់បំផុតពីប្តីប្រពន្ធមួយគូនេះនិងមិត្តភក្តិរបស់ពួកគេ ជាមួយនឹងការរចនាដ៏ស្រស់ស្អាត និងអមជាមួយភ្លើងអគ្គិសនីនៅខាងក្នុងយ៉ាងល្អប្រណិត។

យោងតាមប្តីប្រពន្ធមួយគូរនេះ បានឲ្យដឹងថា ប្តីប្រពន្ធរបស់គាត់ និងក្រុមមិត្តភក្តិ បានជួយគ្នាសាងសង់ផ្ទះនៅលើដើមឈើនេះ គឺត្រូវចំណាយពេលរហូតដល់ ២ ឆ្នាំ ទើបសាងសង់រួចរាល់។
គាត់បានបន្តទៀតថា ខ្ញុំបានថតរូបភាពផ្ទះនៅលើឈើនេះ និងបានប្រាប់ ពីវិធីសាងសង់ផ្ទះនៅលើដើមឈើ តាមបណ្តាញអ៊ិធឺណែត ដែលមានចំណងជើងថា How to build a house on a tree៕
សូមទស្សនា រូបភាព និងវីដេអូ ខាងក្រោម!!!










ដោយ៖ វណ្ណៈប្រភព៖ asiaone