ការបង្ហាញខ្លួនរបស់ Huawei Y3II ធ្វើឱ្យទីផ្សារស្មាតហ្វូន SIM ២ តម្លៃក្រោម ១០០ដុល្លារ កាន់តែមានជម្រើសច្រើន។

/

Huawei Y3II គឺជាស្មាតហ្វូន SIM ២ ដែលមានតម្លៃត្រឹមតែ ៧៦ដុល្លារអាមេរិក។​ទូរស័ព្ទនេះ ប្រើឈីប MT6582 4-core 1,3 GHz, RAM 1 GB និងអង្គចងចាំក្នុង 8GB។

/

ទោះជាយ៉ាងនេះក្ដី ស្មាតហ្វូននេះ មានអេក្រង់ត្រឹមតែ  4,5 inch ដែលមានរីសូលូសឹន 480 x 854 pixel។

/

មិនដូចម៉ូដែលថ្មីផ្សេងទៀតរបស់ Huawei ស្មាតហ្វូនម៉ូដែល Y3II នៅតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ Android 5.1 Lollipop។ ជ្រលងប៊ូតុងថាច់ ក៏ស្ថិតនៅខាងក្រៅអេក្រង់ផងដែរ។

/

Huawei Y3II មើលទៅហាក់ដូចមិនជាក្រាស់ប៉ុន្មាន ជាមួយនឹងកម្រាស់ ៩,៩មម។

/

ប៉ុន្តែស្មាតហ្វូននេះ រាងធ្ងន់បន្តិច ពោលគឺទម្ងន់ ១៥០ក្រាម។

/

ទូរស័ព្ទនេះ ប្រើថ្មដែលមានថាមពល 2.100 mAh ខ្លាំងជាង Galaxy J1 mini ដែលមានត្រឹមតែ 600 mAh។

/

ចំនុចគួរចាប់អារម្មណ៍មួយទៀតនោះគឺ កាមេរ៉ាក្រោយ 5 megapixel ជាមួយនឹងភ្លើងហ្វ្លាសមួយគូ ដែលអាចថតរូបបានល្អជាងបណ្ដាស្មាតហ្វូនតម្លៃក្រោម ១០០ដុល្លារដទៃ ដូចជា Lenovo A2010, Lumia 430 ឬ Philips S337។ ចំណែកកាមេរ៉ាមុខរបស់ Huawei Y3II មានទំហំ 2 megapixel។

/

រីឯផ្នែកខាងក្រោយរបស់ Huawei Y3II មានលក្ខណៈធម្មតា ដោយមិនមានស្រោបពណ៌លោហធាតុក្លែងក្លាយដូច Huawei Y5II។

ប្រែសម្រួល ៖ បុត្រា