បុគ្គលិកម្នាក់របស់ forum បច្ចេកវិទ្យា WeiPhone (ប្រទេសចិន) ទើបតែធ្វើការអាប់ឡូតឡើងលើអ៊ីនធឺណេតនូវរូបភាព Motherboard ប្រើក្នុង iPhone 5។ ការវិភាគជំហានដំបូងតាមរយះឧបករណ៍នេះ iPhone 5 បំពាក់នូវ nanoSim ដូចព័ត៌មានចចាមអារាម ។
អ្នកជំនាញបានធ្វើការកំនត់ថា ការដែល Motherboard បំពាក់នូវអង់តែនច្រើនជាង iPhone 4S អាចនឹងធ្វើឲ្យ iPhone 5 ក្លាយជាទូរស័ព្ទរបស់ Apple Support នូវ 4G LTE ដំបូងគេ។ ជាក់ស្តែង ឧបករ-ណ៍នេះមិនបានឲ្យឃើញពីប្រភេទ CPU ថាជាប្រភេទ CPU អ្វីឡើយ។ តើវាប្រើ CPU A5X ដូចនៅលើ iPad 2012 រឺក៏អត់?
/

រូបភាព Motherboard នៅលើអ៊ីនធឺណេត(ផ្នែកខាងមុខ)

/

រូបភាព Motherboard នៅលើអ៊ីនធឺណេត(ផ្នែកខាងក្រោយ)

/

ឧបករណ៍ដែលត្រូវបានគេកំនត់ថាជា iPhone 5

តាមការប៉ាន់ស្មានរបស់ក្រុមអ្នកវិភាគ Horace Dediu នៃក្រុមហ៊ុន Asymco, Apple នឹងលក់ iPhoneបានប្រហែល 200 លានគ្រឿងនៅឆ្នាំក្រោយ។ ក្នុងនោះបរិមាណ iPhone 5 នឹងធ្លាក់ដល់ដៃអ្នកប្រើប្រាស់អាចដល់ចំនួន 170 លានគ្រឿង៕

ដោយ៖ សិលាប្រភព៖ K14  & VE