Rashid Naseem អាយុ ៣០ឆ្នាំ ជនជាតិប៉ាគីស្ថាន ត្រូវបានគេកត់ត្រាចូលក្នុងសៀវភៅឯតទគ្គកម្មពិភពលោក Guinness បន្ទាប់ពីយកក្បាលរបស់ខ្លួន បំបែកដូងចំនួន ៤៣ផ្លែ ក្នុងរយៈពេលតែ១នាទី។

Rashid Naseem ធ្លាប់រៀនក្បាច់គុន និងបានហាត់ស៊ាំចំនួន ៦ខែ មុននឹងសំដែងអំពីការបំបែកផ្លែដូងនេះ។ ក្នុងអំឡុងពេលហាត់ស៊ាំ Rashid Naseem ត្រូវរងសម្ពាធខ្លាំង ដោយសារការឈឺចាប់ ក៏ដូចជារបួសស្នាម។

Rashid Naseem និយាយថា “ការបំបែកផ្លែដូងដោយប្រើក្បាល ដំបូងខ្ញុំឃើញថា វាមានគ្រោះថ្នាក់ ប៉ុន្តែ បន្ទាប់ពីហាត់ស៊ាំ ខ្ញុំអាចធ្វើបានប្រការនេះ”។
Rashid Naseem បានឱ្យដឹងថា គាត់ចូលចិត្តបង្កើតឯតទគ្គកម្ម។ កាលពីឆ្នាំមុន លោក Rashid Naseem ក៏បានបំបែកផ្លែវ៉លណាត (walnuts) ចំនួន ១២០ផ្លែ ដោយប្រើក្បាលផងដែរ។

Rashid Naseem បច្ចុប្បន្ន កំពុងគ្រប់គ្រងសាលាបង្រៀនក្បាច់គុនមួយ ហើយគាត់ចង់បង្កើតឯតទគ្គកម្មជាច្រើនបន្ថែមទៀត។
Rashid Naseem ថ្លែងថា ៖ “ខ្ញុំបានបំបែកឯតទគ្គកម្មចំនួន៥រួចមកហើយ។ ប៉ុន្តែ គោលដៅរបស់ខ្ញុំគឺចង់បង្កើតឯតទគ្គកម្មចំនួន៥០ ដើម្បីឱ្យប្រទេសជាតិបានល្បីឈ្មោះ”។
ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail