ព័ត៌មានអន្តរជាតិ​  ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស (ដេលីម៉ែល)​ ដែលបានចេញផ្សាយនាពេលកន្លងទៅ  បាន​អោយដឹងថា​  រាល់អ្នកធ្វើដំណើរនៅលើយន្តហោះ  ដែលអង្គុយនៅខាងក្រោយ  គឺមានសុវត្តិភាព ជាជាងអ្នកដែលបានអង្គុយនៅខាងមុន   នេះបើតាមការអោយដឹង បន្ទាប់ពីបានធ្វើការពិសោធន៍សាកល្បង (Test)នូវការធ្លាក់យន្តហោះដោយភាពចៃដន្យណាមួយ។

width=487

លើសពីនេះទៅទៀត  របាយការណ៍ដដែលក៏បានបញ្ជាក់ផងដែរថា​  យន្តហោះ Boeing 727 ត្រូវបានអ្នកជំនាញធ្វើការពិសោធន៍សាកល្បងអោយធ្លាក់ នៅឯតំបន់វាលខ្សាច់ Sonoran ប្រទេសម៉ិចស៊ិចកូ តាមរយៈ  Remote  បញ្ជា  នឹងត្រូវបានរកអោយឃើញថា  រាល់អ្នកធ្វើដំណើរនៅលើយន្តហោះ ដែលបានអង្គុយនៅពីក្រោយ នឹងពាក់ខ្សែក្រវ៉ាត់ការពារសុវត្ថិភាពបានត្រឹមត្រូវមានឧកាសក្នុងការរស់រានមានជីវិត ច្រើនជាងអ្នកដែលបាននៅអង្គុយនៅខាងមុខ  ខណៈពេលដែលមានឧបទ្ទេវហេតុធ្លាក់យន្តហោះ។

width=488

ដើម្បីអោយជ្រាប កាន់តែច្បាស់ថាតើ  ទិដ្ខភាពរួមនៃការធ្វើពិសោធន៍ធ្លាក់យន្តហោះ  ប្រព្រឹត្តិទៅបានយ៉ាងណានោះ សូមតាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖​ ពិសិដ្ឋប្រភព ៖ Dailymail