(នេប៉ាល់)៖ បុរសវ័យក្មេងអាយុ១៩ឆ្នាំម្នាក់ រស់នៅប្រទេសនេប៉ាល់ បានសម្តែងទេពកោសល្យរបស់ខ្លួន ឲ្យមហាជនបានឃើញ ដ៏គួរឲ្យភ្ញាក់ផ្អើល គឺគេអាចញាត់ខ្មៅដៃ ចូលក្នុងមាត់បានដល់ទៅ​១៣៨ដើមឯណោះ ពិតជាមិនធម្មតាមែន។

Raja Thapa អះអាងថា គាត់មានមាត់ដ៏ធំ ដែលអាចដាក់ខ្មៅដៃជាច្រើន ដើមចូលក្នុងមាត់បានយ៉ាងងាយ ហើយបុរសម្នាក់នេះ ក៏បានបង្ហាញឲ្យមនុស្សជាច្រើន បានឃើញតាម​ឃ្លីបវីដេអូមួយ ដែលខ្លួនបានថតហើយ​ទេពកោសល្យនេះ​​ក៏ត្រូវបាន កត់ចូលក្នុងកំណត់ត្រាពិភពលោកផងដែរ។

Raja Thapa បានបំបែកឯតទគ្គកម្ម យកឈ្នះបុរសម្នាក់ ឈ្មោះ Dinesh Shivnath Upadhyaya នៅប្រទេសឥណ្ឌា ដែលកន្លងមកបុរសនោះ អាចញាត់ខ្មៅដៃចូលមាត់បាន៩២ដើម។ Thapa គឺជាបុរសម្នាក់ ដែលចូលចិត្តធ្វើរឿងប្លែកៗជាច្រើន ឲ្យមហាជនបានឃើញ ពីទេពកោ សល្យខ្លួន ហើយគាត់សព្វថ្ងៃក៏មានមុខរបរជាសន្តិសុខម្នាក់ដែរ៕

/

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី