ពីទីក្រុងសេអ៊ូល កូរ៉េខាងត្បូង ៖ កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ ប្រទេសកូរ៉េខាងត្បូងបានព្រមានប្រទេសកូរ៉េខាងជើង   នៃផលវិបាកដ៏ធ្ងន់ធ្ងរ​  ប្រសិនបើកូរ៉េខាងជើងបដិសេធការផ្តល់ជូនទៅកាន់កិច្ចពិភាក្សាអំពីស្ថានភាពដ៏គួរអោយខ្លាច  នៅតំបន់រោងចក្រផលិ តដែលជាកន្លែងដែលទីក្រុងព្យុងយ៉ាង បានផ្អាកសកម្មភាព ខណៈពេលដែលខ្លួនបានសារភាពថា  ខ្លួនបានបង្កើតភាពតានតឹងនាពេលថ្មីៗនេះ នេះបើយោងតាមការដកស្រង់សេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មានបរទេស CNN ។

width=451

លើសពីនេះ បើយោងតាមសម្តីអ្នកនាំពាក្យកូរ៉េខាងត្បូង លោក Kim Hyung-seok បានជំរុញអោយភាគី   គឺប្រទេសកូរ៉េខាងជើង  ឆ្លើយតបទៅនឹងសំណើ  នៃការផ្តល់ជូនពីសំណាក់កូរ៉េ ខាងត្បូង អោយមានកិច្ចចរចារដោយសន្តិវិធីរួមគ្នាស្តីពីភាពស្មុគស្មាញដែលកើតមានទៅលើតំបន់ឧស្សាហកម្ម  Kaesong Industrial Complex អោយបានមុនវេលាថ្ងៃត្រង់ ថ្ងៃសុក្រខាងមុខនេះ។

ទន្ទឹមនឹងនេះ   លោក Kim Hyung-seok បានបន្ថែមថា  ប្រសិនបើក្រុងព្យុងយ៉ាង  មិនទទួលយកសំណើនេះ ដោយសន្តិវិធីនោះទេ  រដ្ឋាភិបាលទីក្រុងសេអ៊ូល  នឹងមិនមានជំរើសនោះទេក៏ប៉ុន្តែនឹងចាត់វិធានការ ផ្នូរមរណៈ ។ គាត់មិនបានបញ្ជាក់ច្បាស់នោះទេ  ថាតើវិធានការដ៏ក្តៅគគុកមួយនេះ នឹងមានសកម្មភាពអ្វីកើតឡើង អោយពិតប្រាកដនោះទេ ។

គេមើលឃើញថាអ្វីដែលជានិមិត្តរូបដ៏សំខាន់ចុងក្រោយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នោះគឺតំបន់ឧស្សាហកម្ម Kaesong គឺជាតំបន់សេដ្ឋកិច្ចរួមគ្នាមួយដែលនៅផ្នែកម្ខាងនៃព្រំប្រទល់ដែនប្រទេសកូរ៉េខាងជើង មានសហគ្រាសអាជីវកម្ម  របស់ពលរដ្ឋកូរ៉េខាងត្បូង ជាង ១២០ សហគ្រាសអាជីវកម្ម ។

width=448

នៅដើមខែនេះ ខណៈពេលដែលបានក្តៅស្លឹកត្រចៀកជាខ្លាំង  បន្ទាប់ការវាយប្រហារខាងវោហាស័ព្ទ ពីសំណាក់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនោះ កូរ៉េខាងជើងក៏បានបិទព្រំប្រទល់ដែន មិនអោយប្រជាពលរដ្ឋកូរ៉េខាងត្បូង អាចចូលទៅតំបន់ឧស្សាហកម្ម Kaesong Indust-rial Complex ៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN