ម៉ូតូ Suzuki GSX-R1000ZSE ស៊េរីថ្មី ឆ្នាំ២០១៤ គឺជាប្រភេទម៉ូតូធំបែប ដ៏ស្រស់ស្អាត និង កំពុងតែពេញនិយមបំផុត សំរាប់មិត្តយុវវ័យនៅលើបណ្តាលប្រទេសជាច្រើនលើពិភពលោក។ ជាមួយនឹងរូបរាងថ្មី ប្លែក និង ការរចនាម៉ូដឡើងយ៉ាងល្អឥតខ្ចោះ ធ្វើឱ្យម៉ូតូ Suzuki GSX-R1000ZSE កាន់តែទទួលបានការចាប់អារម្មណ៍ ពីសំណាក់អ្នកលេងម៉ូតូធំ។

ម៉ូតូ Suzuki GSX-R1000ZSE ស៊េរីថ្មី ដ៏ស្រស់សង្ហានេះ ត្រូវ​បានរចនាម៉ូដ និងតុបតែងឡើងយ៉ាងប្រណិត បានផ្លាស់ប្តូរអំពូលបំភ្លឺផ្លូវខាងមុខ រាងដូចជាសត្វប្រចៀវត្រដាងស្លាប កញ្ចក់ថ្លា អាចបំភ្លឺបានយ៉ាងច្បាស់នៅពេលយប់។

ជាពិសេសម៉ូតូ Suzuki GSX-R1000ZSE ស៊េរីថ្មី ឆ្នាំ២០១៤ ពិតជាមានកម្លាំងម៉ាស៊ីនខ្លាំងដល់ទៅ៩៩៩សេសេ មានបំពាក់ប្រព័ន្ធធុងទឹកត្រជាក់   ការពារម៉ាស៊ីនកុំឱ្យក្តៅខ្លាំងពេលកំពុងធ្វើដំណើរផ្លូវឆ្ងាយ និង មានតម្លៃ ១,៦១៣៤ អឺរ៉ូ៕

សូមទស្សនា រូបភាព ខាងក្រោម

/

/

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed