ប្រេស៊ីល៖ តាមការអោយដឹងពីអ្នកវិទ្យាសាស្រ្ដ បានអោយដឹងថា ថ្មីៗនេះសត្វពស់ប្រហែលជាពីរ បីក្បាល ដែលមានសភាពពិការភ្នែក ត្រូវបានពួកវិស្វករ ធ្វើទំនប់ទឹកវារីអគ្គសនី នៅដងទន្លែ Span ដែលតភ្ជាប់ទៅកាន់តំបន់ Amazon ធ្វើការជួប្រទះ។width=458

តាមការអោយដឹង​ របស់អ្នកវិទ្យាសាស្រ្ដ លោក Julian Tupan បានអោយដឹងថា Snake Blindគឺជាប្រភេទពស់ ដែលកម្រនឹងជួប្រទះបំផុត ពោលគឺរាប់ពាន់ឆ្នាំមកហើយ ដែលយើងទើបតែឃើញក្នុងទន្លេ Madeira តំបន់ Rondonia នៃប្រទេសប្រស៊ីលនេះទេ។ ពស់នេះមានភ្នែកស ល្អក់ និងភាគច្រើន គឺមានដងខ្លួនប្រវែង ប្រហែល​ ១ម៉ែត្រ។width=458

 

តាមការពន្យល់របស់អ្នកវិទ្យាសាស្រ្ដខាងលើ​ បានអោយដឹងថា ថ្វីត្បិតតែពស់នេះ មើលទៅមានរូបរាងដូចពួកមច្ឆារជាតិ​ ឬជន្លេន​ក៏ពិតមែន តែសត្វនេះមានពិស ហើយវាអាចសម្លាប់មនុស្សបានទៀតផង។ ចូរអ្នកប្រុងប្រយ័ត្នជានិច្ច ជាមួយសត្វពស់ ចម្លែកៗបែបនេះ៕

 

ដោយ៖ រក្សាប្រភព៖ dailymail