ទូរសព្ទម៉ូដែលថ្មី Galaxy M32 ពីក្រុមហ៊ុនសាំសុង ត្រូវបានគេរំពឹងថា នឹងមានវត្ដមាន នៅក្នុងទីផ្សារឥណ្ឌា ក្នុងពេលឆាប់ៗខាងមុខនេះ ហើយ Specs ដែលលេចធ្លាយចុងក្រោយ ត្រូវបានលាតត្រដាងអោយដឹងហើយនៅពេលនេះ ដើម្បីអោយយើងដឹងកាន់តែច្បាស់ថា ទូរសព្ទម៉ូដែលថ្មីនេះ នឹងបំពាក់អ្វីមកជាមួយខ្លះ ។ មិនតែប៉ុណ្ណោះ យើងក៏ទទួលបានរូបភាពផ្លូវការរបស់ទូរសព្ទម៉ូដែលនេះដែរ ពីសន្និសីតកាសែតស្ដីពីទូរសព្ទចល័តរបស់ក្រុមហ៊ុនសាំសុង ដែលបង្ហាញពីរូបរាងទាំងស្រុងរបស់ទូរសព្ទនេះតែម្ដង ។

/

M32 នឹងបំពាក់មកជាមួយនូវថ្ម ដែលមានថាមពល 6,000 mAh ដូចដែលបានបែកធ្លាយនាពេលថ្មីៗនេះ ។ មិនតែប៉ុណ្ណោះ វានឹងបំពាក់មកជាមួយនឹងអេក្រង់ Super AMOLED ទំហំ ៦.៤ អ៊ីញ កម្រិត FHD+ ភ្ជាប់ជាមួយនឹងចំណុចផតរាងអក្សរ U សម្រាប់កាម៉េរ៉ា Selfie ទំហំ 20MP ។ តាមរយៈបន្ទះឈីប Helio G85 របស់ក្រុមហ៊ុន MediaTek ទូរសព្ទម៉ូដែលនេះ ត្រូវបានគេរំពឹងថា នឹងភ្ជាប់មកជាមួយនូវអង្គចងចាំ 4/6GB និងអង្គផ្ទុកទិន្ន័យ 64/128GB ដែលអាចបន្ថែមបាន តាមរយៈថត microSD ។

/

ផ្នែកខាងក្រោយបំពាក់ដោយ កាម៉េរ៉ាមេទំហំ 48MP រួមជាមួយនឹងកាម៉េរ៉ា Lens ពង្រីកទំហំ 8MP ១គ្រាប់ កាម៉េរ៉ា macro cam ទំហំ 5MP ១ គ្រាប់ និងកាម៉េរ៉ាសិនសឺជំនួយ ១ គ្រាប់ ។ ទូរសព្ទនេះ មានទំហំ 160 x 74 x 9mm និងមានទម្ងន់ ១៩៦ ក្រាម ហើយដំណើរការដោយប្រព័ន្ធប្រតិបត្ដិការ Android 11 ដែលភ្ជាប់ជាមួយនឹង Software ប្រភេទ OneUI ដែលជា Software លំដាប់កំពូល ។

Galaxy M32 ត្រូវបានគេរំពឹងថា នឹងផលិតមកពីរពណ៌គឺពណ៌ខ្មៅ និងពណ៌ ខៀវ។ ចំណែកព័ត៌មានអំពីតម្លៃវិញ មិនទាន់ត្រូវបានបង្ហើបឱ្យដឹងនោះទេ ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ GSMARENA