ប្លែកៗ៖ នៅពេលដែលមានមនុស្សម្នាក់ វ័យរាងចំណាស់បន្ដិច ដែលមានជើងដាច់ ដោយឡែកពីដងខ្លួន  តែបែរជាអាចដើរបាននោះ  គឺធ្វើអោយមនុស្ស  ជាច្រើនមានការភ័យខ្លាចជាខ្លាំង រហូតដល់អ្នកខ្លះរត់ដួល ក្បាលបុកនឹងដីខ្សាច់ នៅមាត់សមុទ្រក៏មាន។

width=455

រឿងរ៉ាងនេះ គឺត្រូវបានកើតឡើង ក្នុងទីប្រជុំជនមួយកន្លែង  ខណៈបុរសរាងវ័យចំណាស់នោះ(គេមិនបានបញ្ចេញឈ្មោះ)  បានតុបតែងខ្លួន  ហើយអាចដើរបាន ដែលមើលទៅ គឺដងខ្លួននៅដោយឡែក និងជើងនៅឡែក ដែលស្ថានភាពបែបនេះ បានធ្វើអោយមនុស្សជាច្រើនភ័យញាប់ញ័រ និងអ្នកខ្លះទៀតរត់ ដោយមិនខ្លាចបុកអ្វី នៅនឹងមុខឡើយ​ ព្រោះគិតថា ខ្មោចលងមកដល់ហើយ។

width=454

width=454

ទោះបីជាយ៉ាងណាក៏ដោយ​ នេះគ្រាន់តែជាការរៀបចំ  (Prank, or Illusion) សម្រាប់អោយមនុស្សទាំងអស់ ដែលរស់នៅក្នុងទីក្រុង បានប្លែកអារម្មណ៍ និងសប្បាយរីករាយបណ្ណោះ។ នេះជាវីដេអូឃ្លីប សូមចុចដើម្បីមើល៕

 ដោយ៖ រដ្ឋាប្រភព៖ dailymail