ការផ្ដល់សេចក្ដីទុកចិត្ដដល់គ្នា ការផ្ដល់តម្លៃឱ្យគ្នា ការយកចិត្ដទុកដាក់នឹងគ្នា ការរួមសុខនិងទុក្ខនឹងគ្នា ពិតជាបច្ច័យដ៏សំខាន់ នៅក្នុងទំនាក់ទំនងស្នេហា និងរក្សាឱ្យចំណងនេះ ស្ថិតនៅយូរអង្វែង ។ ជាក់ស្ដែង តារាថៃទាំង ៥ គូនេះ ពិតជាគំរូដ៏ល្អសម្រាប់គូស្នេហ៍ដទៃទៀត ឱ្យយកតម្រាប់តាម ព្រោះអីពួកគេ បានប្រើបច្ច័យ ដែលអាចរក្សាចំណងស្នេហាបានយូរ ដូចបានរៀបរាប់ខាងលើ ។

លោក A Tinnabhan និង កញ្ញា  Anne Thongprasom

/ លោក Tinnabhan និង កញ្ញា  Anne Thongprasom បានស្រលាញ់គ្នារយៈពេល ១៧ ឆ្នាំមកហើយ ប៉ុន្ដែចំណងស្នេហ៍របស់អ្នកទាំងពីរ នៅតែរក្សាបាននូវភាពផ្អែមល្អែម។

លោក Dan Worrawech និងកញ្ញា Pattie Ungsumalynn

/

លោក Dan Worrawech និងកញ្ញា Pattie Ungsumalynn បានជួបគ្នាដំបូង នៅក្នុងការថតរឿង “Spy: The Series” ។ អ្នកទាំងពីរបានស្រលាញ់គ្នារយៈពេល ​១០ ឆ្នាំមកហើយ។

លោក Pupaa Taechanarong និងកញ្ញា Mint Chalida

/

លោក Mint Chalida និងកញ្ញា  Pupaa Taechanarong បានប្រារព្ធខួបទី ៨ ឆ្នាំ រួមគ្នា នៅកន្លែងដ៏សែនរ៉ូមែនទីកមួយ កាលពីដើមឆ្នាំ ២០២០។ អ្នកទាំងពីរ ពិតជា គូស្នេហ៍ដ៏សក្ដិសមគ្នាបំផុត។

លោក Weir Sukollawat និងកញ្ញា  Bella Ranee

/

លោក Weir Sukollawat បានជួបកញ្ញា  Bella Ranee ដំបូង នៅក្នុងការថតខ្សែភាពរឿង “Fatherland” ។ គូស្នេហ៍មួយគូនេះ បានស្រលាញ់គ្នារយៈពេល ៨ ឆ្នាំមកហើយ ។

លោក Mark Prin និងកញ្ញា  Kimmy Kimberley Anne Woltemas

/

លោក Mark Prin និងកញ្ញា  Kimmy Kimberley  បានស្រលាញ់គ្នារយៈពេល ៧ ឆ្នាំមកហើយ ។ អ្នកគាំទ្រជាច្រើន ចង់ឱ្យអ្នកទាំងពីរដឹកដៃគ្នាចូលរោងមង្គលឆាប់ៗ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate