ក្រោយពីការធ្វើការរយៈពេលច្រើនឆ្នាំ អ្នកមានអារម្មណ៍ថាធុញទ្រាន់ និងមិនចង់ចាប់អារម្មណ៍ លើការងារអ្វីទាំងអស់។ ប្រសិនអ្នកមិនទាន់ចង់បោះបង់ការងារ សូមស្វែងយល់ប្រការទាំងឡាយដូចខាងក្រោម។

១. ស្នើរសុំអោយមានការផ្លាស់ប្ដូរភារកិច្ចមួយចំនួន៖

អ្នកប្រហែលជាកំពុងហត់នឿយក្នុងការបំពេញការងារច្រើន ឬធុញទ្រាន់ខ្លាំងក្នុងការងារ បែប នេះ ចូរនិយាយជាមួយមេរបស់អ្នកអំពីស្ថានភាពនៃអារម្មណ៍របស់អ្នក និងសាកល្បងស្នើរសុំ អោយមានការផ្លាស់ប្ដូរការងារដែលអ្នកកំពុងធ្វើ។ 

២. សាកល្បងសហការណ៍ជាមួយអ្នកថ្មី

ការធុញទ្រាន់របស់អ្នកមិនបណ្ដាលមកពីភាពតានតឹងនៃទំនាក់ទំនងរបស់អ្នកជាមួយនឹងមិត្តរួមការងារ ប៉ុន្ដែការធ្វើសហការណ៍ជាមួយបុគ្គលិកថ្មីក៏អាចធ្វើអោយអ្នកមានអារម្មណ៍ល្អជាង បច្ចុប្បន្ន។ 

width=392

៣. ស្វែងរកភាពសមស្រប

ប្រសិនអ្នកដឹងច្បាស់ថា ខ្លួនចូលចិត្តធ្វើការជាមួយអ្នកណាម្នាក់ ហើយការងារដែលខ្លួនបាន បំពេញនោះមានលទ្ធផលល្អ ចូររកឱកាសសហការណ៍ជាមួយពួកគេ។

៤. ស្នើរសុំប្ដូរបេសកកម្ម

ប្រសិនប្រការទាំងឡាយខាងលើមិននាំមកនូវភាពល្អប្រសើរ អ្នកអាចស្វែងរកវិធីផ្លាស់ប្ដូរ។ ចូរពិភាក្សាជាមួយមេរបស់អ្នកថា អាចប្ដូរអោយអ្នកបានទៅធ្វើការនៅក្នុងផ្នែកមួយផ្សេងទៀត របស់ក្រុមហ៊ុនដែរឬទេ។ បែបនេះវានឹងប្រសើរជាជាងការស្ងាត់ស្ងៀម។

៥. ស្វែងរកមិត្តរួមការងារម្នាក់ដែលអាចជជែកពីអារម្មណ៍

បើទោះជាអ្នកកំពុងធ្វើការជាមួយមិត្តរួមការងារចាស់ ឬ កំពុងធ្វើការនៅកន្លែងថ្មី ក៏ប៉ុន្ដែមានពេលខ្លះក៏ត្រូវការអ្នកជិតស្និទ្ធម្នាក់មកជជែកគ្នាអំពីការងារ។ ជាការពិត ប្រការនេះមិនអាចនិយាយជាមួយមេនោះទេ ប៉ុន្ដែមនុស្សដែលអ្នកត្រូវការជជែកគ្នាអំពីអារម្មណ៍របស់អ្នកចំពោះការងារនោះ គួរតែជាមិត្តរួមការងារជិតស្និទ្ធរបស់អ្នក ឬមនុស្សដែលអ្នកអាចទុកចិត្តបាន។

៦. ចំណាយពេលទំនេរអោយបានត្រឹមត្រូវ

អ្នកគួរតែធ្វើកាលវិភាគនៃការងារនិងការកំសាន្ដ ឬហាត់ប្រាណអោយបានត្រឹមត្រូវ វាអាចជួយអោយអ្នកបានធូរស្រាលនៅក្នុងអារម្មណ៍។

width=406

៧. យកចិត្តទុកដាក់ទៅលើរបបអាហារ និងរាងកាយ

របបអាហារដែលមិនសមស្របអាចធ្វើអោយអ្នកមានអារម្មណ៍មិនល្អ ងាយមួរម៉ៅ និងបណ្ដាលអោយប៉ះពាល់ដល់ការងារ។ ប៉ុន្ដែប្រសិនមានរបបអាហារត្រឹមត្រូវ ហាត់ប្រាណអោយបានទៀតទាត់ អ្នកនឹងមានអារម្មណ៍ស្រស់ថ្លា អាចបំពេញការងារបានជោគជ័យ។

៨. កែប្រែកាលបរិច្ឆេទធ្វើការ

ដើម្បីមានពេលទៅយកកូនចេញពីសាលា ធ្វើការផ្ទាល់ខ្លួន ឬកំសាន្ដ អ្នកគួរតែកែប្រែកាលបរិច្ឆេទធ្វើការទើបបាន។

៩. ផ្លាស់ប្ដូរពិភពលោកជុំវិញ

ប្រសិនចំណាយពេល ៨ម៉ោងក្នុងមួយថ្ងៃ និង ៦ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីអង្គុយធ្វើការនៅក្នុង បន្ទប់ដដែល តុកៅអីចាស់ដដែល ក្នុងរយៈពេលយូរឆ្នាំ អ្នកប្រាកដជានឹងមានការធុញទ្រាន់ ព្រមទាំងយល់ថាខ្លួនដូចជាកំពុងអង្គុយនៅក្នុងមន្ទីរឃុំឃាំង ចំណែកការងារវិញ ប្រៀបដូចជាសាលក្រមកាត់ទោសអោយអ្នកជាប់ពន្ធនាគារមួយជីវិត។

ដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរតែបិទរូបថតមនុស្សដែលអ្នកពេញចិត្ត ឬនិករលឹកនៅលើជញ្ជាំង ឬដាក់តាំងរបស់ដែលអ្នកចូលចិត្ត។ រីឯកៅអីដែលធ្លាប់ធ្វើអោយអ្នកមិនមានផាសុខភាពហេតុអ្វីក៏មិនប្រើទ្រនាប់មួយ ឬពីរជាន់ដើម្បីអង្គុយបានស្រួល?

១០. រៀបចំឯកសារឡើងវិញ

width=373

ប្រការមួយក្នុងចំណោមប្រការដែលធ្វើអោយអារម្មណ៍របស់អ្នកស្មុគស្មាញបំផុត នោះគឺក្រដាសស្នាម ​និងឯកសារដែលដាក់រាយនៅលើតុ។ ចូររៀបចំវាអោយមានរបៀបឡើងវិញ និងអោយមានរបៀបរៀបរយល្អ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ LD