កាលពីថ្ងៃទី ៩កញ្ញាកន្លងទៅ បុរសជនជាតិអាមេរិកម្នាក់ បានច្រៀងបទ God Bless the USA របស់ Lee Greenwood ដល់ទៅ ៩១១ដង ក្នុងរយៈពេល ៤៨ម៉ោង ដើម្បីរំលឹងដល់ព្រឹត្តិករណ៍វាយប្រហារដ៏សាហាវដោយក្រុមភេរវកម្មមកដល់អាមេរិក កាលពីថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០0១។

ប្រភពព័ត៌មានបានអោយដឹងថា បុរសខាងលើនេះឈ្មោះ Alan Foote ច្រៀងនៅឯ Staheli ក្រុង Washington រដ្ឋ Utah អាមេរិក។ ព្រឹកត្តិណ៍នេះចាប់ផ្ដើមធ្វើឡើងនៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី ៩កញ្ញា និងបានបញ្ចប់នៅវេលាម៉ោង ៦ និង ៤៦នាទី ថ្ងៃទី ១១កញ្ញានេះ។

ព្រឹត្តិការណ៍នេះ ត្រូវបានបញ្ចប់នៅក្នុងថ្ងៃខួបនៃមហាភេរវកម្មដែលត្រូវបានវាយប្រហារមកល់អាមេរិក នៅក្រុង New York រដ្ឋធានី Washington និង Pennsylvania កាលពី ១១ឆ្នាំមុន៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14