ខ្សែភាពយន្ដភាគរឿង “Vasana Ruk” ដែលសម្ដែងដោយ លោក  Ice Panuwat និងកញ្ញា Nychaa Nuttanicha នឹងចាក់បញ្ចាំង នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០។

/

យោងតាមប្រភពមួយ ភាពយន្ដរឿង “Vasana Ruk” គឺជារដូវកាលទី២ បន្ទាប់ពីចាក់បញ្ចាំងខ្សែភាពយន្ដភាគដ៏ពេញនិយមរឿង “Toong Sanaeha” ។

ខ្សែភាពយន្ដភាគថ្មីនេះ គឺជាសាច់រឿងស្នេហារវាង លោក Kan’ (Ice Panuwat) និងនាង ‘Klai Rung’ (Nychaa Nuttanicha) ។

/

លោក ‘Kan’ គឺជាកូនប្រុស របស់លោក ‘Kaew Jai’ និងអ្នកស្រី ‘Pathai Thepthong’ ពីខ្សែភាពយន្ដភាគរឿង “Toong Sanaeha” ។ ខ្សែភាពយន្ដនេះ នឹងបញ្ចាំងរៀងរាល់ថ្ងៃ សុក្រ សៅរ៍ និងអាទិត្យ វេលាម៉ោង 8.20 នាទីយប់ ក្រោយខ្សែភាពយន្ដបច្ចុប្បន្នរឿង “Balang Dok Mai” ចាក់បញ្ចាំងចប់ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate