ឡុនដុន៖ មានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នៅអគារមួយកន្លែង នៅជិតពហុកីឡាដ្ឋានជាតិទីក្រុងឡុនដុន ប្រទេសអង់គ្លេស នៅថ្ងៃបិទបញ្ចប់ការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០១២។

យោងតាមបណ្តាញសារពត៌មាន mirror បានឱ្យដឹងថា មានភ្លើងឆាបឆេះយ៉ាងខ្លាំងនៅក្នុងអគារមួយ ដែលមិនធ្លាប់មានពីមុនមក នៅក្នុងទីក្រុងឡុនដុន។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណជា ១ថ្ងៃត្រង់។

មានក្រុមអ្នកជួយសង្រ្គោះ និងក្រុមអ្នកពន្លត់អគ្គិភ័យ ចំនួន ២០០នាក់ និងរថយន្តពន្លត់អគ្គិភ័យចំនួន ៤០គ្រឿង បានមកដល់កន្លែងកើតហេតុភ្លាមៗ  និងព្យាយាមចូលទៅពន្លត់ភ្លើងដែលកំពុងតែឆាបឆេះយ៉ាងខ្លាំង   រហូតដល់ម៉ោង ៦ល្ងាច     ទើបអាចពន្លត់ភ្លើងបានទាំងស្រុង ហើយក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ គឺមានអ្នករងរបួសនោះទេ៕

width=456

width=456

ដោយ៖ វណ្ណៈប្រភព៖ mirror